ម្សិលមិញនេះ នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ អាជ្ញាធរជាតិអប្សរា Apsara Authority បានប្រាប់ដំណឹងល្អមួយថា៖”អាជ្ញាធរជាតិអប្សរារកឃើញឡើងវិញនូវបំណែកហោជាងដែលរលុះបាត់នៅខ្លោងទ្វារប្រាសាទបន្ទាយស្រី
បំណែកហោជាងនៃក្លោងទ្វារ សសរផ្អោបខ្លោងទ្វារ និងជើងទម្រនៃសិលាចារឹកលេខK៨៤២ ដែលកន្លងបានគិតថាបាត់បង់ ត្រូវបានរកឃើញជាថ្មីឡើងវិញ នៅក្នុងបរិវេណប្រាសាទបន្ទាយស្រី។ ការរកឃើញបំណែកទាំងនេះនឹងបំពេញរូបរាងដើមឡើងវិញរបស់ប្រាសាទបន្ទាយស្រីឲ្យកាន់តែប្រសើរ ព្រមទាំងផ្តល់ជាទិន្ន័យបុរាណវិទ្យាថ្មីៗបន្ថែមទៀតដល់អ្នកស្រាវជ្រាវ។អាជ្ញាធរជាតិអប្សរានឹងយកបំណែកថ្មដែលបានរកឃើញទៅបំពេញវិញនៅត្រង់ទីតាំងដើមនាពេលអនាគតដ៏ខ្លី៕ រូបភាព៖ Olivier Cunin”៕