ចែករំលែកគ្នាដឹងផង!! វិធីធ្វើក្រូចងាំង៉ូវ ឲ្យតាមក្បួ​នខ្នាតត្រឹមត្រូវ…

+ គ្រឿងផ្សំ
១​.ក្រូចឆ្មា ១០ផ្លែ។ ២.ស្ករត្នោត ១ស្លាបព្រាបាយ។ ៣.អំបិល ៣ស្លាបព្រាបាយ។ ៤.ទឹកខ្មេះ ៤ស្លាបព្រាបាយ។ ៥.ទឹក ១លីត្រ។

+ វិធីធ្វើ
១. មុន​ដំបូង​យក​ក្រូច​ឆ្មា​មក​​លុញ​ឲ្យ​ទន់​ បន្ទាប់មក​​​​យក​វា​ទៅ​ស្រុះ​ក្នុង​ទឹក​​​កំពុង​ដាំពុះ​​ប្រហែល​ជា​ ៥នាទី។ ២. ​៥នាទី​ក្រោយ​មក​​ស្រង់​យក​មក​លាង​ទឹក​ត្រ​ជាក់​ រួច​ហើយ​ដាក់​ហាល​ថ្ងៃ​ឲ្យ​ក្រៀម​ប្រហែល​ជា ២-៣ថ្ងៃ។ ៣. បន្ទាប់​ពីហាល​ថ្ងៃ​ស្ងួតហើយ​យក​វា​​មក​ច្រក​ចូល​ក្នុង​ក្រឡរ។

៤. យក​ស្ករត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ ចាក់​ទឹក​បន្តិចរួច​កូរ​វា​ឲ្យ​​ស្អិត​ឡើង​ជើង​អង្ក្រង។ ៥. ដាក់​ទឹក​អំបិល និងទឹកខ្មេះ​ចូល​​​កូរ​វា​​ឲ្យ​​រលាយ​​រួច​​​ដាំ​​​ឲ្យ​ពុះ​ បន្ទាប់​ពី​ទឹក​ពុះ​ហើយ​ត្រូវ​បិតភ្លើង​ទុក​ទឹក​នោះ​អោយ​ត្រជាក់។ ៦. ពេល​ដែលទឹក​ត្រ​ជាក់​យក​វា​ទៅ​ចាក់​ចូល​ ឬក៏ដួសដាក់​ក្នុង​ក្រឡរ​ដែល​បាន​ដាក់​ក្រូច​ចូល​​​​ទុក​វា​មួយ​សប្តាហ៍អាចយក វា​ទៅ​ប្រើបាន​ហើយ។

ប្រភព៖ Pressnews