- ការអប់រំ, ចំណេះដឹង

ខំរកលុយអោយកូនរៀនក្លាយជាវីស្វករ រហូតបានរៀបការជាមួយកូនអ្នកមានមិនដែលមកលេងគាត់សោះ ស្រាប់តែថ្ងៃមួយមកលេងស្តាប់លឺម្តាយនិយាយការពិតទើបទំាងភ្នែករហូតមកយ៉ាងរហាម…

ប្តី​ប្រពន្ធ​ក្រីក្រ​មួយគូរ រស់នៅ​ក្នុង​ភូមិតូច​មួយ​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ពួក​គាត់​មានកូន​ប្រុស​តែ​ម្នាក់​ប៉ុណ្ណោះ​។ ពួក​គាត់​បាន​ផ្គត់ផ្គង់​អោយ​កូនប្រុស​របស់​គាត់ ទទួល​បានការ​សិក្សា​យ៉ាង​ល្អ​បំផុត​។ ក្រោយមក​កូន​គាត់​បាន​បញ្ចប់​ការ​សិក្សា ហើយ​ក៏​បាន​ក្លាយជា​វិស្វករ​។មិនយូរ​ប៉ុន្មាន​កូនប្រុស​របស់​គាត់​បាន​រៀប​ការ​ជាមួយ​កូនស្រី​អ្នកមាន​ម្នាក់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូង​ពួក​គេ​បាន​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​ក្នុងភូមិ​។ ប៉ុន្តែ​ក្រោយមក​ប្រពន្ធ​គាត់​មានការ ការ​ធុញទ្រាន់​នឹង​ជីវិត​រស់នៅ​របៀប​អ្នក​ភូមិ រួច​បាន​បញ្ចុះបញ្ចូល​ប្តី​ដើម្បី​ផ្លាស់​ទី​ទៅ​ទីក្រុង ចាក​ចេញពី​ឪពុក​ម្តាយ​ចាស់​ដែល​រស់នៅ​ក្នុងភូមិ​។
>
ពេលវេលា​បាន​កន្លង​ផុត​ទៅ​, នៅ Barnet គាត់​ជា​មនុស្ស​ដែល​ជោគជ័យ​ម្នាក់ គាត់​បាន​រស់នៅ​ទីនោះ​ជា​ច្រើន​ឆ្នាំ​ជាមួយ​ប្រពន្ធ​របស់​គាត់​។ គាត់​តែងតែ​ផ្ញើរ​ប្រាក់​ទៅ​ឪពុក​ម្តាយ​របស់​គាត់​យ៉ាង​ទៀងទាត់​។ពេលវេលា​ក៏​ចេះ​តែ​កន្លង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​, គាត់​ក៏​លែង​សូវ​ទំនាក់ទំនង​ផ្ញើរ​លុយកាក់​ទៅ ហើយ​ព្រមទាំង​បំភ្លេច​ឪពុក​ម្តាយ​នៅ​ស្រុកភូមិ​នោះ​តែ​ម្តង​។ នៅ​ថ្ងៃមួយ​គាត់​បាន​យល់​សុ​បិ​ន្ត​យ៉ាង​ចម្លែក​។ ក្នុង​សុ​បិ​ន្ត​នោះ​មាន​មនុស្ស​បាន​ប្រាប់​គាត់ អោយទៅ​លេង​ឪពុក​ម្តាយ​របស់​គាត់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ក៏​បាន​គ្រួសាររបស់គាត់ជិះ​យន្តហោះ​ទៅ​ដល់​ភូមិ​ដែល​ឪពុក​ម្តាយ​របស់​គាត់​រស់នៅ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​ផ្លាស់​ប្តូរ​អស់​គ្មាន​សល់​។ គាត់​រក​ផ្ទះ​គាត់​មិនឃើញ ហើយ​គាត់​ក៏​ទៅ​សួរ​ក្មេង​ប្រុស​ម្នាក់​ដែល​ដើរ​កាត់​ទីនោះ​។ ក្នេ​ង​ប្រុស​បាន​និយាយ​ប្រាប់​គាត់​ថា​៖ “​នៅ​ក្នុងផ្ទះ​នេះ​មាន​ស្ត្រី​ចំណាស់​ពិការ​ភ្នែក​ម្នាក់​, ស្វាមី​របស់​គាត់​បាន​ស្លាប់​ចោល ហើយដោយ​ទុក​អោយ​គាត់​រស់នៅ​តែ​ម្នាក់ឯង​។ គាត់​មានកូន​ប្រុស​ម្នាក់​ដែល​បាន​រៀប​ការ​ជាមួយ​កូនស្រី​អ្នកមាន ហើយ​ទៅ​រស់នៅ​ឆ្ងាយ ដែល​មិន​ដែល​មក​លែង​គាត់​ទាល់​សោះ​។ គាត់​គួរ​អោយ​អាណិត​ណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ដើរ​ចូល​ក្នុងផ្ទះ ហើយ​ដើរទៅ​រក​ម្តាយ​របស់​គាត់​នៅ​លើ​គ្រែ​។ គាត់​បាន​ទៅ​ក្បែរ​ម្តាយ​របស់​គាត់ ដោយ​មិន​អោយ​លឺ​សំលេង​ព្រោះ​ខ្លាច​ម្តាយ​ភ្ញាក់​។រំពេច​នោះ​គាត់​បានលឺ​សំលេង​ម្តាយ​របស់​គាត់​និយាយ​ទាំង​ខ្សាវ​ៗ​ថា​៖ “​ឳ​, ព្រះ​អើយ​ជា​ម្ចាស់​អើយ​! អាយុ​ខ្ញុំ​ចាស់​ណាស់​ហើយ ភ្នែក​ក៏​ងងឹត ប្តី​ក៏​ស្លាប់​ចោល ចឹ​ង​គ្មាន​អ្នក​ណា​យក​ខ្ញុំ​ទៅ​បញ្ចុះ​ទេ​ពេល​ដែល​ខ្ញុំ​ស្លាប់​ទៅ​។ ខ្ញុំ​សុំ​បួងសួង​សូម​អោយ​កូនប្រុស​ខ្ញុំ​ត្រលប់​មក​រក​ខ្ញុំ​វិញ​ផង​។​” និយាយ​តែ​ប៉ុន្មាន​ម៉ាត់​នេះ​គាត់​ក៏​ដាច់ខ្យល់​ស្លាប់​ទៅ​។ ទឹកភ្នែក​របស់​កូនប្រុស​ហូរ​ស្រក់​ចុះ ព្រោះតែ​មិន​ទាន់​បាន​និយាយ​អ្វី សូ​ម្បី​តែ​មួយ​ម៉ាត់​ជាមួយ​ម្តាយ​ជា​លើក​ចុង​ក្រោយ​ផង​។ គាត់​នឹក​ស្តាយ​មិន​គួរ​ណា​ទុក​ឪពុក​ម្តាយ​របស់​គាត់​ចោល​បែប​នេះ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​នឹកឃើញ​គ្រា​ដែល​គាត់​នៅ​តូច ហើយ​ឪពុក​របស់​គាត់​ប្រលែង​លេង​ជាមួយ​គាត់​។ នឹក​ដល់​សំលេង​បំពេរ​ដែល​ម្តាយ​របស់​គាត់​ធ្លាប់​បាន​បំពេរ​គាត់​អោយ​គេង​លក់​។ទីបំផុត​ការ​ស្តាយក្រោយ​របស់​កូនប្រុស​ពិតជា​ហួសពេល​ហើយ ព្រោះ​អ្នក​មានគុណ​របស់​គាត់​ទាំង​ពីរ​បាន លាចាក​លោក​នេះ​គ្មាន​ថ្ងៃ​ត្រលប់​មក​វិញ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ន័យ​អប់រំ​៖ ម្តាយ​ទទួល​ការ​លំបាក និង​ឈឺចាប់​ខ្លាំង​ណាស់ ទម្រាំ​តែ​បង្កើត​បានកូន​ម្នាក់​ៗ និង​ទម្រាំ​ចិញ្ចឹម​ដល់​ធំ​ពេញរូបពេញរាង​។ ការ​ពិបាក ការ​ឈឺចាប់​យ៉ាងណា​ក៏​គាត់​ព្យាយាម​អត់ធ្មត់ ហើយ​ចិញ្ចឹម​បីបាច់​រហូត​ដល់​កូន​ធំ​ទទួល​បានការ​ងារ​ធ្វើ​។ ដូច​ច្នេះ​ចូរ​គោរព​ស្រលាញ់​ឪពុក​ម្តាយ​របស់​អ្នក​អោយ​បាន​ច្រើន អោយ​ដូច​អ្នក​ស្រលាញ់​ប្តី ស្រលាញ់​ប្រពន្ធ​របស់​អ្នក​ដែរ​៕