- ចំណេះដឹង

ការពិតកងទ័ពអ៉ីត្លែរឈ្នះក្នុងសង្រ្គាមផ្លេកបន្ទោរ នៅដំណាក់កាលចាប់ផ្តើមនៃសង្រ្គាមលោកលើកទីពីរ ដោយសារថ្នាំពិសេសម្យ៉ាង…

(ប៊ែរឡាំង)៖ សៀវភៅដ៏ល្បីរន្ទឺមួយរបស់អ្នកនិពន្ធជនជាតិអាល្លឺម៉ង់ លោក ណ័រមែន អូល័រ (Norman Ohler) ដែលគាស់កកាយឡើងនូវកំណត់ហេតុវេជ្ជបណ្ឌិតផ្ទាល់ខ្លួន របស់មេដឹកនាំផ្តាច់ការអាល្លឺម៉ង់ លោក អាដូហ្វ អ៉ីត្លែរ (Adolf Hitler) ក្នុងចំណោមប្រភពឯកសារដទៃៗទៀត បានលាតត្រដាងអំពីរឿងរ៉ាវលម្អិត នៃការប្រើប្រាស់ថ្នាំញៀនរបស់កងទ័ពអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទីពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងមិនមែនតែអាល្លឺម៉ង់ទេដែលប្រើថ្នាំជំនួយកម្លាំង សូម្បីតែខាងកងទ័ពជប៉ុន អាមេរិក និងចក្រភពអង់គ្លេស ក៏សុទ្ធតែប្រើប្រាស់ដូចគ្នាគឺប្រភេទថ្នាំមេតាំហ្វេតាមីន (Amphetamine) អំឡុងសម័យសង្រ្គាមលោកលើកទីពីរ ប៉ុន្តែអាល្លឺម៉ង់ជាអ្នកប្រើប្រាស់យ៉ាងផុសផុលជាងគេ និងមុនគេតែម្តងនៅលើសមរភូមិ ជាពិសេសនៅដំណាក់កាលចាប់ផ្តើមដំបូងនៃសង្រ្គាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពិតទៅពួកណាហ្ស៉ី (Nazi) អាល្លឺម៉ង់ ឈរលើគោលការណ៍ប្រឆាំងនឹងថ្នាំញៀនទេ ដោយការប្រើប្រាស់ថ្នាំញៀនក្នុងសង្គម ត្រូវបានចាត់ទុក ជាសញ្ញានៃភាពកម្សោយរបស់បុគ្គល និងការធ្លាក់ដុនដាបនៃប្រទេសជាតិ ក្រោយចាញ់សង្រ្គាមលោកលើកទី១។ ក៏ប៉ុន្តែថ្នាំមេតាំហ្វេតាមីន (Methamphetamine) ទទួលបានការលើកលែងជាពិសេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈថ្នាំញៀនដទៃទៀតត្រូវបានហាមឃាត់ មេតាំហ្វេតាមីន ទទួលការបានកោតសរសើរនិងលើកកម្ពស់ជាថ្នាំអស្ចារ្យមួយ នៅពេលដែលវាបង្ហាញខ្លួនលើទីផ្សារ នៅចុងទសវត្សរ៍ឆ្នាំ១៩៣០ ព្រោះវាត្រូវតាមមនោគមន៍វិជ្ជារបស់ពួកណាហ្ស៉ី ដែលចង់បានតែបុគ្គលខ្លាំងៗ ទាំងផ្នែកស្មារតីនិងរូបរាងកាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្នាំមេតាំហ្វេតាមីននៅអាល្លឺម៉ង់បានលេចឡើង នៅពេលគីមីវិទូអាល្លឺម៉ង់ម្នាក់គឺលោក ហ្វ្រីឌ្រីច ហោសឆាល (Friedrich Hauschild) បានធ្វើការពិសោធន៍ដើម្បីផលិតថ្នាំ ដែលស្រដៀងនឹងថ្នាំអាំហ្វេតាមីនឈ្មោះ បេនហ្សេឌ្រីន (Benzedrine)។ Benzedrine ជាថ្នាំរបស់អាមេរិក ដែលត្រូវបានប្រើប្រាស់ជាផលិតផលជំនួយកម្លាំង ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៊ែរឡាំង ឆ្នាំ១៩៣៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Hauschild ក៏សម្រេចបានថ្នាំមេតាំហ្វេតាមីនឡើងមក នៅមួយឆ្នាំក្រោយមកនៅពេលធ្វើការឲ្យក្រុមហ៊ុនផលិតឱសថ ថេមម្លឺ វើក (Temmler Werke) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង។ ក្រុមហ៊ុននេះបានចាប់ផ្តើមលក់ថ្នាំមេតាំហ្វេតាមីន ក្នុងទម្រង់ជាគ្រាប់ហៅថា «ពើវីទីន (Pervitin)» នៅឆ្នាំ១៩៣៨ ហើយត្រូវបានប្រើប្រាស់យ៉ាងផុសផុល ក្នុងរយៈពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក វេជ្ជបណ្ឌិតយោធាម្នាក់របស់អាល្លឺម៉ង់ គឺលោក អូតូ រាំង (Otto Ranke) បានយកថ្នាំ Pervitin ទៅពិសោធន៍លើមនុស្សជាច្រើននាក់ ហើយបានរកឃើញថា ថ្នាំញៀននេះនឹងមានអត្ថប្រយោជន៍ជាខ្លាំងនៅលើសមរភូមិ ព្រោះវាជួយបំបាត់ភាពនឿយហត់ ឃ្លាន និងងងុយដេក ហើយពង្រឹងស្មារតី ដែលល្អឥតខ្ចោះសម្រាប់កងទ័ព ដែលត្រូវប្រយុទ្ធរាប់ថ្ងៃ រាប់យប់ ដោយមិនចាំបាច់ត្រូវឈប់សម្រាកយកកម្លាំងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឈ្លានពានរបស់អាល្លឺម៉ង់លើប៉ូឡូញ នៅខែកញ្ញា ឆ្នាំ១៩៣៩ គឺជាការធ្វើតេស្តជាក់ស្តែងលើកដំបូងនៃគុណសម្បត្តិរបស់ថ្នាំ Pervitin នៅលើសមរភូមិ ហើយតែមួយខែក្រោយមក អាល្លឺម៉ង់ក៏ទទួលជោគជ័យ ក្នុងការឈ្លានពានអ្នកជិតខាងនៅភាគខាងកើតមួយនេះ។ ការឈ្លានពាននេះទៀតសោត បាននាំមកនូវការធ្វើសង្រ្គាមក្នុងទម្រង់ថ្មីមួយហៅថា «សង្រ្គាមផ្លេកបន្ទោរ (Blitzkrieg)» របស់អាល្លឺម៉ង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្រ្គាមផ្លេកបន្ទោរនេះ សង្កត់ធ្ងន់ជាពិសេសទៅលើល្បឿន គឺដូចទៅនឹងសម្តីនៅក្នុងតម្រាពិជ័យសង្រ្គាម ស៊ុន ជឺ (Sun Tzu) ដែលថា «ល្បឿន ជាយុទ្ធសាស្រ្តសំខាន់បំផុតនៅក្នុងសង្រ្គាម» របស់ប្រទេសចិនយ៉ាងដូច្នោះ ហើយប្រសិនបើគ្មានថ្នាំ Pervitin ទេ ក៏សង្រ្គាមផ្លេកបន្ទោរនេះ មិនអាចប្រព្រឹត្តទៅដោយប្រសិទ្ធភាពនោះដែរ។ ប្រការនេះធ្វើឲ្យអ្នកប្រវត្តិសាស្រ្តសន្និដ្ឋានថា មានថ្នាំ Pervitin ទើបអាចមានសង្រ្គាមផ្លេកបន្ទោររបស់អាល្លឺម៉ង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចន្លោះខែមេសា និងខែកក្កដា ឆ្នាំ១៩៤០ កងទ័ពអាល្លឺម៉ង់ប្រើប្រាស់ថ្នាំ Pervitin សរុបអស់ច្រើនជាង៣៥លានគ្រាប់។ យុទ្ធសាស្រ្តសង្រ្គាមផ្លេកបន្ទោររបស់អាល្លឺម៉ង់ ពឹងផ្អែកជាពិសេសទៅលើល្បឿន តាមរយៈការទន្ទ្រានឈ្លានពានទៅមុខឥតឈប់ឥតឈរ ដោយប្រើប្រាស់កងរថក្រោះនិងកងថ្មើរជើងទាំងយប់ទាំងថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅខែមេសា ឆ្នាំ១៩៤០ តាមរយៈយុទ្ធសាស្រ្តសង្រ្គាមផ្លេកបន្ទោរ អាល្លឺម៉ង់បានចូលគ្រប់គ្រងដាណឺម៉ាកនិងន័រវែស។ មួយខែក្រោយមក កងទ័ពអាល្លឺម៉ង់បានបន្តឆ្ពោះទៅហូឡង់ ប៊ែលហ្សិក ហើយចុងក្រោយគេគឺបារាំង ដែលជាមហាអំណាចដ៏ធំមួយ តែត្រូវអាល្លឺម៉ង់វាយយកបានក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា នៅចំពោះមុខក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃការញៀនងប់ងុល និងផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ហួសកម្រិត យោធាអាល្លឺម៉ង់ក៏បានចាប់ផ្តើមបន្ថយការចែកចាយថ្នាំ Pervitin នៅចុងឆ្នាំ១៩៤០ ហើយការប្រើប្រាស់វាបានថយចុះយ៉ាងគំហុក នៅឆ្នាំ១៩៤១ និងឆ្នាំ១៩៤២។ ទោះជាបែបនេះក៏ដោយ វានៅតែមានការប្រើប្រាស់ក្នុងជួរកងទ័ពអាល្លឺម៉ង់ នាសម័យសង្រ្គាមលោកលើកទីពីរដដែល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពវែបសាយ៖ History.com & Time.com