- កម្សាន្ត, ព័ត៌មានថ្មីៗ

ឃើញរោងពិធី ញាក់សាច់ សុទ្ធតែផ្កាស្រស់ៗ ! ទិដ្ឋភាពរោងការចៅស្រីបន្ទាប់របស់ ឯកឧត្តម ជា សុផារ៉ា រៀបចំគគ្រឹកគគ្រេង…(មានរូបភាពច្រើន)

ជឿជាក់ថា បងប្អូននៅចាំ ព្រោះកក្រើកស្ទើរមួយប្រទេស ដោយគេឯងនាំគ្នាស្ញប់ស្ញែងនិងកោតសរសើរពី ការរៀបចំពិធីមង្គលការប្រៀបដូចជាឋានសួគ៌លើដី របស់ចៅស្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាមួយនឹង កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង ម្ចាស់ជីបម៉ុងគ្រុប ដែលគ្រួសារសងខាងសុទ្ធតែជាគ្រួសារលំដាប់ជាន់ខ្ពស់ទាំងអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រំលងបាន៥ខែ មិនទាន់បាត់ល្បីពីភព្វសំណាងរបស់គូស្វាមីភរិយាវ័យក្មេងមួយគូនេះផង ពេលនេះ មហាជននាំគ្នាចាប់អារម្មណ៍នឹងពិធីមង្គលការចៅស្រីបន្ទាប់របស់ ឯកឧត្តម ជា សុផារ៉ា ជាពិធីមង្គលការកូនស្រីរបស់ លោកជំទាវ ជា សុផាកន្នី និង ឯកឧត្តម អ៊ាង សុផល្លែត ជារដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ជាមួយនឹងកូនប្រុសរបស់ លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត ជាអនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ពិធីមង្គលការនេះនឹងរៀបចំឡើងនៅថ្ងៃទី ០៤-០៥ ខែធ្នូ នៅភូមិគ្រឹះរបស់ឯកឧត្តម ជា សុផារ៉ា ដោយការរៀបចំពិសារអាហារពេលល្ងាចនឹងប្រារព្ធធ្វើនៅ OCIC តួយ៉ាង ពិធីមង្គលការចៅស្រីបន្ទាប់មិនឲ្យចាញ់ចៅស្រីដំបូងឡើយ រៀបចំដូចពិភពផ្កា ស្រស់ស្អាតខ្លាំងមិនធម្មតាឡើយ ឃើញហើយសមនឹងឈ្មោះថាជាពិធីមង្គលការធំប្រចាំឆ្នាំមែន៕

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

ប្រភពរូបភាព ៖ One Memory, ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី, Best Solution