ជឿជាក់ថា បងប្អូននៅចាំ ព្រោះកក្រើកស្ទើរមួយប្រទេស ដោយគេឯងនាំគ្នាស្ញប់ស្ញែងនិងកោតសរសើរពី ការរៀបចំពិធីមង្គលការប្រៀបដូចជាឋានសួគ៌លើដី របស់ចៅស្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាមួយនឹង កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង ម្ចាស់ជីបម៉ុងគ្រុប ដែលគ្រួសារសងខាងសុទ្ធតែជាគ្រួសារលំដាប់ជាន់ខ្ពស់ទាំងអស់ ។
គួរបញ្ជាក់ផងដែរថា ពិធីមង្គលការនេះនឹងរៀបចំឡើងនៅថ្ងៃទី ០៤-០៥ ខែធ្នូ នៅភូមិគ្រឹះរបស់ឯកឧត្តម ជា សុផារ៉ា ដោយការរៀបចំពិសារអាហារពេលល្ងាចនឹងប្រារព្ធធ្វើនៅ OCIC តួយ៉ាង ពិធីមង្គលការចៅស្រីបន្ទាប់មិនឲ្យចាញ់ចៅស្រីដំបូងឡើយ រៀបចំដូចពិភពផ្កា ស្រស់ស្អាតខ្លាំងមិនធម្មតាឡើយ ឃើញហើយសមនឹងឈ្មោះថាជាពិធីមង្គលការធំប្រចាំឆ្នាំមែន៕
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
Credit : Stellar Pictures, One Memory