នៅតំបន់តូចមួយនៃភាគខាងលិចប្រទេសប៉ូឡូញ នៅជិតក្រុង Gryfino មានព្រៃមួយកន្លែង ដែលមានសភាពចម្លែក និងគួរឲ្យខ្លាចបំផុត ។
ព្រៃដ៏ចម្លែកហៅឈ្មោះថា «Crooked Forest» ប្រមូលផ្ដុំដើមស្រល់ប្រមាណ ៤០០ ដើម ប៉ុន្តែភាគច្រើននៃដើមឈើទាំងនោះ គឺដុះឡើងមកមានសភាពកោងបែរទៅភាគខាងជើងយ៉ាងអាថ៌កំបាំងបំផុត ។
តាមការប៉ាន់់ស្មាន ដើមឈើទាំងនេះ ត្រូវបានគេដាំក្នុងឆ្នាំ ១៩៣០ ដោយមានសភាពត្រង់ដូចដើមឈើទូទៅធម្មតា ប៉ុន្តែរយៈពេលប្រមាណ ៧ ទៅ ១០ ឆ្នាំក្រោយ ពួកវាក៏បានប្រែប្រួលរូបរាង ទៅជាមានសភាពកោងដូចគ្នាបែបនេះទៅវិញ ។
គួរបញ្ជាក់ថា ចំពោះមូលហេតុដែលធ្វើឲ្យដើមឈើនេះមានសភាពកោងចម្លែក នៅមិនទាន់មាននរណាអាចរកឃើញឡើយ ដោយមនុស្សមួយចំនួនជឿជាក់ថា វាជាច្បាប់ធម្មជាតិឲ្យវាប្រែប្រួលរូបរាងបែបនេះ ខណៈមួយចំនួនទៀតអះអាងថា ជាបណ្ដាសារកើតឡើងលើតំបន់ព្រៃមួយនេះ ៕
ប្រភព៖ iflscience