អ្នកនាង សុគន្ធ និសា ជាកំពូលតារាចម្រៀងមួយរូប ដែលមានឈ្មោះល្បីល្បាញខ្លាំង។ ម្យ៉ាងវិញទៀត ពីមួយឆ្នាំទៅមួយឆ្នាំតារារូបនេះ រឹតតែទទួលបានការគាំទ្រពីមហាជនគ្រប់ទិសទីតែម្ដង។ មិនប៉ុណ្ណោះ បើក្រឡេកមើលការងារវិញ នាងពិតជាមានភាពមមាញឹកជាខ្លាំង សឹងមិនមានពេលទំនេរឡើយ។
ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ ហ្វេសប៊ុកឈ្មោះ JC’s Signature
ដើម្បីជ្រាបន្ថែមទៀត សូមមើលរូបភាពស្អាតៗខាងក្រោននេះ ទំាងអស់គ្នា ៖
ទន្ទឹមនឹងភាពជោគជ័យលើវិស័យសិល្បៈ ហើយរវល់នឹងការងារយ៉ាងណាក្ដី អ្នកនាង សុគន្ធ និសា នៅតែមិនភ្លេចថែរក្សាសម្រស់ឡើយ។ មួយវិញទៀត សម្រស់តារាស្រីរូបនេះ នៅតែខ្ញង់ស្រស់ស្អាតជាងពេលចូលសិល្បៈដំបូងៗទៅទៀត។
តួយ៉ាង បើក្រឡេកមើលរូបភាពថ្មីអ្នកនាង សុគន្ធ និសា ស្លៀកឈុតពណ៌ផ្កាឈូកស្រាល មើលទៅនាងពិតជាស្រស់សោភាខ្លាំង។ហើយរូបភាពទាំងនេះ បញ្ជាក់ឲ្យឃើញថា ទោះបីវ័យកាន់តែជ្រេអាយុជិត៤០ឆ្នាំក៏ពិតមែន ប៉ុន្តែនៅតែក្មេងខ្ចីសាច់ចាំដដែល។ ក្នុងនោះដែរ រូបភាពទាំងនោះ ត្រូវបានហ្វេនជាច្រើន ពោលពាក្យសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា៕
មកដល់រោងពិធីភ្លាម និសា ដាក់ប៉ុន្មានប៉ុស្តិ៍ឡើងស្រស់ស្អាតបំផុត រួចទំលាយអារម្មណ៍ទំាងនេះចេញមកថា “ទិដ្ឋភាពកាលពីយប់ម៉ិញនេះ ស្អាតខ្លាំងណាស់ កម្មវិធីអាពាហ៍ពិពាហ៍ដ៏សែនធំ ខ្ញុំថតបានតែប៉ុណ្ណឹងទេ”។