ថៃ៖ នេះបើយោងតាមប្រភពវិដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមហ៊្វេសបុកទាក់ទងរឿងមួយដ៏គួរអោយតក់ស្លុតខ្លាំងណាស់ចំពោះស្រ្តីម្នាក់ឈ្មោះ Thanapoom Lekyen មានអាយុ ៤២ឆ្នាំ ដែលគាត់បានក្រោកតាំងពីព្រលឹម រួចក៏បានប្រទះឃើញសត្វឆ្មាដេកស្លាប់ដោយ
មានស្នាមខាំជាច្រើន ក៏នាំគ្នាដើររកមើលស្រាប់តែឃើញពស់ថ្លាន់ដ៏ធំមួយកំពុងតែនៅក្រោមគ្រែក្នុងបន្ទប់របស់កូនអ្នកស្រី ដែលមានអាយុទើបតែ១៣ឆ្នាំ។ យ៉ាងណាមិញជាចុងក្រោយអ្នកបានហៅអ្នកភូមិមកជួយដើម្បីចាប់ពស់យក្សមួយក្បាលនេះបានសម្រេចផងដែរ៕
ដោយសារតែវីដេអូខុសគោលការដូចនេះយើងមិនអចបង្ហាញបានទេ សូមអធ្យាស្រ័យ៕