ពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ប្រាកដណាស់ពិតជាបានស្គាល់ច្បាស់ហើយ ពិធីការិនីរាងតូចច្រឡឹង ដ៏មានការពេញនិយមខ្លាំងក្នុងសង្គមសិល្បៈខ្មែរនោះ គឺអ្នកនាង ខៀវ សានសាណា ជាមួយនឹងថ្វីមាត់ ពូកែនិយាយភាសាបរទេសរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រ មានការកោតសរសើរទៅលើរូបនាងខ្លាំងនាពេលបច្ចុប្បន្ននេះ ។
មួយវិញទៀត ពិធីការិនីរូបនេះ ក៏មានទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងសកម្មភាពប្រចាំថ្ងៃ និងការងារសិល្បៈរបស់ខ្លួន ដែលតែងតែបង្ហាញនៅលើបណ្តាញសង្គមនាពេលកន្លងមកនេះ ។ ជាមួយនឹងទេពកោសល្យមានមួយចប់របស់នាង បើនិយាយពីរូបសម្រស់របស់អ្នកនាងឯណោះវិញ ក៏អាចនិយាយបានថា នាងនៅតែស្រស់ស្អាត ខ្ញង់ដដែល បើទោះបីជា អាយុរបស់អ្នកនាងកាន់តែជ្រេក៏ដោយ ។
ហើយសព្វថ្ងៃនេះ អ្នកនាង ខៀវ សានសាណា ពិតជាទទួលបានភាពជោគជ័យយ៉ាងខ្លាំង ទាំងការងារសិល្បៈហើយថែមទាំងជោគជ័យនឹងជីវិតគ្រួសារយ៉ាងពេញទំហឹង ដោយអ្នកនាងមានស្វាមីដែលចេះយល់ចិត្ត ថែមទាំងមានកូនស្រីស្អាត ឆ្លាត និងរៀនពូកែទៀតផងដែរ ។
ជាមួយគ្នានេះ បើក្រឡេកទៅមើលកូនស្រីរបស់អ្នកនាង ខៀវ សានសាណា មហាជនមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយសម្រស់កូនស្រីអ្នកនាង ពិតជាស្រស់ស្អាតបែបកូនកាត់ ។ ខណៈពេលនេះ កូនស្រីពិធីការិនីរូបនេះ ក៏កាន់តែលូតលាស់ធំធាត់ជាងមុន ហើយរូបសម្បត្តិក៏កាន់តែស្រស់សោភា មិនចាញ់អ្នកម្តាយគេប៉ុន្មានឡើយ ។
យ៉ាងណា គ្រប់គ្នាធ្លាប់តែឃើញកូនស្រីអ្នកនាង ខៀវ សានសាណា តុបតែងខ្លួនស្លៀកឈុតសម័យ ប៉ុន្តែនៅមុននេះបន្តិច នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២២ នេះ មហាជនបានចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញកូនស្រីអ្នកនាង ស្លៀកឈុតរបាំភួងនារី ពិតជាស្រស់ស្អាតផូរផង់តែម្តងហើយ ៕