- កម្សាន្ត

សង្ហាហើយពូកែទៀត! រកឃើញបេក្ខជនឆ្នើម បាននិទ្ទេស A ដល់ទៅ ៦ មុខ មកពីវិទ្យាល័យហ៊ុនសែនស្អាង ខេត្តកណ្តាល

កាលពីថ្ងៃទី ០៥ និង ទី ០៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅទូទាំងរាជធានី-ខេត្ត នៅកម្ពុជា បានបញ្ចប់ទៅដោយរលូន។ យ៉ាងណាមិញ ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលជិតកន្លះខែមក នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវបានក្រសួងប្រកាសហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ គេសង្កេតឃើញមានយុវសិស្សមួយរូប មានឈ្មោះថា ម៉ុង ប៊ុនផេង មកពីវិទ្យាល័យ ហ៊ុន សែនស្អាង ខេត្តកណ្ដាល ដែលបានប្រឡងនៅឯមណ្ឌលវិទ្យាល័យ ហ៊ុន សែន ព្រែកអំបិល ទទួលបាននិទ្ទេស A ដល់ទៅ ៦ មុខវិជ្ជា សម្រាប់ថ្នាក់វិទ្យសាស្រ្តពិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មុខវិជ្ជាដែលទទួលបាននិទ្ទេស A ទាំងនោះ រួមមាន ភាសាខ្មែរ គណិតវិទ្យា ប្រវត្តិវិទ្យា ជីវៈវិទ្យា គីមីវិទ្យា និង រូបវិទ្យា ខណៈមុខវិទ្យាភាសាបរទេស បេក្ខជន ម៉ុង ប៊ុនផេង ទទួលបាននិទ្ទេស B៕