ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីបវរកញ្ញាឯកកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលពេលនេះនាងមិនត្រឹមតែមានឈ្មោះកក្រើកប្រចាំកម្មវិធី Miss Grand International 2022 នោះទេ តែកញ្ញាក៏ជាមនុស្សរបស់មហាជនម្នាក់ដែលកំពុងតែមានឈ្មោះបោះសំឡេងខ្លាំងនៅទាំងក្នុង និង ក្រៅប្រទេសផងដែរ។
យ៉ាងណាមិញ បើទោះបីជាក្លាយខ្លួនជាបវរកញ្ញាឯកលំដាប់រងទី ៥ របស់ Miss Grand International 2022 និង កំពុងតែបំពេញកាតព្វកិច្ចការងារនៅឯប្រទេសថៃ ជាមួយនឹងស្ថាប័ន Miss Grandក៏ដោយ តែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មិនភ្លេចបង្ហោះសារលើកទឹកចិត្ត ក៏ដូចជាអបអរដល់ប្អូនៗសិស្សសាលា ដែលកំពុងតែរង់ចាំស្តាប់លទ្ធផលការប្រលងបាក់ឌុបនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះដែរ។
តាមរយៈការបង្ហោះនោះ បវរកញ្ញាកម្ពុជារូបនេះ បានរៀបរាប់អត្ថន័យយ៉ាងចាក់ដោតថា ៖ «ជូនចំពោះប្អូនៗថ្នាក់ទី ១២ ទាំងអស់គ្នា បងដឹងថាអ្នកទាំងអស់គ្នាធ្វើបានល្អនិងប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដូច្នេះសូមប្អូនៗទទួលយកនូវលទ្ធផលដែលត្រូវបានឆ្លងកាត់ការកែត្រួតពិនិត្យរបស់លោកគ្រូអ្នកគ្រូ មិនថាលទ្ធផលនោះនឹងទៅជាបែបក៏ដោយ ត្រូវចាំថា ពួកយើងទាំងអស់គ្នាមានអ្នកស្រឡាញ់ និងនៅពីក្រោយខ្នងជានិច្ច ជាពិសេសម៉ាក់ប៉ារបស់យើងតែងតែមានមោទនភាពជានិច្ចចំពោះយើង សារមួយនេះផ្តាំផ្ញើទៅកាន់ប្អូនៗដែលមិនពេញចិត្តនូវលទ្ធផលមួយនេះ ត្រូវចាំថាជីវិតពួកយើងទាំងអស់គ្នាមិនស្ថិតលើបាក់ឌុកតែមួយមុខទេណា៎ ដូច្នេះ ស៊ូស៊ូបន្តទៅមុខទៀត I will always stay beside you all, and I love you all »៕