- កម្សាន្ត

រំភើបជំនួស !អភិបាលខេត្តព្រះសីហនុ បានស្កាត់ទៅជួប ស្រីណាត់ ដល់ផ្ទះហើយ ថែមទំាងប្រាប់រឿងមួយទៀតថា “ក្មួយរៀនផង​ ស៊ីឈ្នួល លាងម៉ូតូផង, អនាគត ក្មួយចង់ធ្វើ…” (មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ឧកញ៉ា ទ្រី ដាណា

“ផ្ទះជញ្ជាំងស័ង្កសី ធ្លុះធ្លាយដោយកន្លែង តែជាទ្រនំដ៏កក់ក្ដៅសម្រាប់ប្អូនស្រី ភាព ស្រីណាត់ ប្រឡងជាប់និទ្ទេស A ឆ្នាំនេះ ប្រឹងបន្តទៀត សរសើរការតស៊ូរបស់ប្អូនស្រីណាស់ នៅខាងវាលរេញ ខេត្តព្រះសីហនុ! នាងខ្ញុំនឹងជួយថវិកាខ្លះ សម្រាប់ការសិក្សាបន្ត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ ហ្វេសប៊ុកChanthoun Chanthounថា “ព្រោះតែបញ្ហាលំបាក ក្នុងជីវភាពគ្រួសារ ក្មួយស្រី ស្ទើតែលះបង់ការសិក្សា តែភាពតស៊ូ អំណត់ និងមានការលើកទឹកចិត្ត ពីគ្រប់មជ្ឈដ្ឋាន បានធ្វើអោយក្មួយស្រី ប្រឡងជាប់និន្ទេសA

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រុកព្រៃនប់-គ្រួសារលំបាកក្នុងជីវភាព ប៉ុន្តែក្មួយស្រី ភាព ស្រីណាត់ អាយុ១៨ឆ្នាំ រៀននៅ វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រឡងបាក់ឌុប ជាប់បាននិទ្ទេសA ។ នាយក វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក ងៀម ស៊ីដារា អោយដឹងថា ក្មួយស្រីម្នាក់នេះជាសិស្សក្រីក្រ កន្លងមកធ្លាប់បាន ក្រុមកាងារចុះជួយមូលដ្ឋាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរ និងសាលា រួមជាមួយសប្បុរសជន មួយចំនួន បានផ្តល់ជំនួយ ជាបន្តបន្ទាប់ ហើយគាំទ្រ និងលើកទឹកចិត្តមិនឲ្យបោះបង់ចោលការសិក្សា រហូតទទួលបាលលទ្ធផលបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុំបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្នាំសិក្សា ២០២១-២០២២នេះ សិស្សប្រឡងបាក់ឌុបជាប់បាននិទ្ទេសA មានចំនួន៤នាក់។ រូបភាពបង្ហាញពីសកម្មភាពលោកស្រីប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរ និងសាលា រួមជាមួយសប្បុរសជនមួយចំនួន បានផ្តល់ជំនួយ ជាបន្តបន្ទាប់ ពេលកន្លងមក (ប្រភពពី សាលា វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់)”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ

“ក្មួយស្រី​ ភាពស្រីណាក់​ រស់នៅជាមួយ​លោកយាយ​ មុខរបលាងចាន​ តាមរោងការរោងបុណ្យ​ ក្មួយរៀនផង​ ស៊ីឈ្នួល លាងម៉ូតូផង​ ផ្សំចំណូលគ្រួសារជាមួយលោកយាយ​ តែក្មួយរៀនពូកែណាស់​ ប្រឡងបាននិទ្ទេស​ A​ ។ ក្មួយចង់ធ្វើគ្រូបង្រៀន​ សូមអោយអនាគត ក្មួយទទួលបានជោគជ័យ​ ។​ វាលរេញ”។

ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពថ្មីៗ ខាងក្រោមនេះ ៖