អ្នកគាំទ្រកំពូលតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានទទួលស្គាល់មកហើយនូវស្នាដៃនិពន្ធ និង ការច្រៀងរបស់លោក រហូតត្រូវបានមហាជនចាត់ទុកថា តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីរូបនេះ ជាសិល្បករវ័យក្មេងមួយរូប ដែលបានធ្វើឱ្យក្រៅប្រទេសបានស្គាល់ពីឧស្សាហកម្មតន្ត្រីនៅកម្ពុជាក្នុងយុគសម័យកាលថ្មី។
ជាការពិត កន្លងមកបទចម្រៀងជាច្រើនបទរបស់ វណ្ណដា បានផ្ទុះការគាំទ្រខ្លាំងទាំងក្នុង និង ក្រៅប្រទេស។ លើសពីនោះ បទចម្រៀងមួយចំនួនរបស់លោក ក៏បានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីរបស់វិស័យតន្ត្រីចម្រៀង នៅបរទេសថែមទៀតផង។
យ៉ាងណាមិញ នៅចុងឆ្នាំ ២០២២ នេះ តារាចម្រៀងរ៉េប វណ្ណដា ក៏បានធ្វើឱ្យអ្នកគាំទ្រមានមោទកភាព និង រំភើបចិត្តជាថ្មីម្តងទៀតហើយ ដោយបទចម្រៀងរបស់ វណ្ណដា នៅក្នុង Album «
ក្នុងនោះ Album និង ចម្រៀង ខាងលើរបស់ វណ្ណដា ជាប់ចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោម ចំណាត់ថ្នាក់ទាំង ២៥ របស់តារាចម្រៀងមកពីអាស៊ី៕