- កម្សាន្ត

អាង សុជាតា ថាខំប្រឡងជាប់និន្ទេស D ហើយ នៅតែមានគេរិះគន់ ចុះទម្រាំធ្លាក់ប្រហែលគេជាន់កប់ដី…

លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សម្រាប់ឆ្នាំ ២០២២ ត្រូវបានក្រសួងអប់រំ យុវជន និង កីឡា ប្រកាសជាសាធារណៈទូទាំងប្រទេសហើយនៅថ្ងៃទី ២២-២៣ ខែធ្នូ ឆ្នាំ ២០២២ ហើយក្នុងនោះគេក៏សង្កេតឃើញសិល្បករ សិល្បការិនីល្បីៗមួយចំនួនដូចជា តារាសម្ដែង អាង សុជាតា, ពេជ្រ ថៃ, ចាន់ សុបញ្ញា និង សិល្បករជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរទៅតាមសមត្ថភាពរៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តារាសម្ដែងវ័យក្មេង អាង សុជាតា ក៏ទទួលបានលទ្ធផលជាទីគាប់ចិត្តសម្រាប់នាង និង គ្រួសារ ដោយតារាស្រីរូបនេះទទួលបាននិន្ទេស D ដោយប្រើលើសមត្ថភាពរបស់ខ្លួនឯងពិតៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផលលាថ្នាក់វិទ្យាល័យ ហើយត្រៀមខ្លួនចូលរៀនបន្តក្លាយជានិស្សិតនៅសកលវិទ្យាល័យរបស់ អាង សុជាតា មិនត្រឹមតែធ្វើឱ្យនាង និង គ្រួសាររំភើបចិត្តប៉ុណ្ណោះទេ សូម្បីមិត្តភក្ដិ ក៏ដូចជាមហាជនអ្នកគាំទ្រនាងនៅលើបណ្ដាញសង្គមជាច្រើន ក៏បាននាំគ្នាផ្ញើសារអបអរសាទរនាងដែលបានប្រឡងជាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំជាប់បាន D នៅមានបងៗខ្លះថាចេះថាចុះ បើខ្ញុំធ្លាក់វិញប្រហែលជាន់កប់ដីហ្មង…!!!! អត់អីទេខ្ញុំទទួលគ្រប់មតិ អរគុណបងៗដែលចូលរួមអបអរ»៕