- កម្សាន្ត

មិនធម្មតាមែន! បាត់មុខយូរ អ្នកនាង សុខ ស្រីមុំ ក្នុងវ័យ ៥០ ឆ្នាំ នៅតែក្មេង និងមានសម្រស់ដូចផ្ការីក…

មហាជនខ្មែរបានដឹងហើយថា តារាសម្តែងស្រីថ្ពាល់ខួចល្បីនាទសវត្សរ៍ ៨០-៩០ សុខ ស្រីមុំ បានលាប្រិយមិត្តអ្នកគាំទ្រចេញទៅរស់នៅទឹកដីសហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ ១៩៩៤ ដោយអ្នកនាងបានទម្លាក់ចោលទាំងស្រុងនូវការសម្តែងទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាបានឈប់ពីអាជីពសិល្បៈច្រើនឆ្នាំពិតមែន ប៉ុន្តែប្រិយមិត្តអ្នកគាំទ្រនៅតែចងចាំរាល់ការសម្តែងរបស់អ្នកនាងមិនភ្លេចឡើយ ព្រោះអ្នកនាងជាតារាសម្តែងមួយរូបដ៏មានទេពកោសល្យខ្ពស់ ដែលនិយមចូលចិត្តលេងទឹកមុខក្នុងឈុតក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរឱ្យក្នាញ់ និង គួរឱ្យស្ងើចសរសើរនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡែកមើលរូបសម្រស់វិញ គេកត់សម្គាល់ឃើញតួកុនខ្មែរមុខស្រស់ សុខ ស្រីមុំ នៅតែស្រស់ស្អាត សមសួន និង ថែមទាំងសិចស៊ីទៀត។ ភាពសមសួនស្រស់ និង សិចស៊ីរបស់តារាជើងចាស់នាសតវត្សរ៍ ៨០-៩០ រូបនេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រលើកឡើងថា ជិត ៣០ ឆ្នាំពេលដែលឃ្លាតពីសិល្ប់ក្នុងស្រុកមកនេះ អ្នកនាងនៅតែអាចថែរូបរាង និង សម្រស់ឱ្យនៅស្អាតគួរឱ្យសរសើរដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា ក្រោយពីឈប់សម្តែងអស់ច្រើនឆ្នាំមកនេះ អ្នកនាង សុខ ស្រីមុំ បានហោះហើរមកលេងស្រុកខ្មែរបានម្តងដែរកាលពីឆ្នាំ ២០០៧។ បច្ចុប្បន្ននេះ អ្នកនាងកំពុងរស់នៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ជាមួយស្វាមីក្រោយ។ ចំណែកឯស្វាមីមុនរបស់អ្នកនាងដែលមានឈ្មោះ ខៃ ចាន់តារា ហៅ អ៊ួក បានរៀបការជាមួយគ្នាកាលពីឆ្នាំ ១៩៩៣ បានលែងលះគ្នាទៅហើយ ដោយបន្សល់ទុកកូនប្រុសម្នាក់ជាចំណងដៃ៕