- ចែករំលែក

ជួយស៊ែរបន្តផង! ចូលឆ្នាំថ្មី ២០២៣ ហុងស៊ុយឆ្នាំ «ច» គឺមានរាសីខ្ពស់ខ្លាំងជាងគេ ហើយជួបរឿងល្អផ្ទួនៗយ៉ាងពេញចិត្ត…

ឆ្នាំចំនួន ៥ រួមមាន ឆ្នាំរកា ឆ្នាំរោង ឆ្នាំមមី ឆ្នាំជូត ព្រមទាំងឆ្នាំថោះ ត្រូវបានលោកគ្រូ ឡុង ចិនសែ ដែលគេស្គាល់ថាជាចិនសែមួយរូបនៅកម្ពុជា បញ្ជាក់ថាជាឆ្នាំដែលត្រូវឆុងក្នុងឆ្នាំ ២០២៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនេះ លោកគ្រូក៏បានមើលរាសីជូនអ្នកកើតឆ្នាំច នៅក្នុងឆ្នាំ ២០២៣ នេះផងដែរ ដោយលោកគ្រូបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ នេះ បុគ្គលឆ្នាំច មានរាសីល្អខ្លាំងណាស់ ពោលគឺឡើងខ្លាំងជាងគេ លក់ដូរអ្វីក៏មានម៉ូយជួយទិញ មានគេជួយការពារហែហមនាំផលចំណេញច្រើន កាក់កបតាមសេចក្ដីពេញចិត្ត។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងផ្ទះ ឆ្នាំ​២០២៣ នេះ បុគ្គលឆ្នាំច នឹងមានសមាជិករៀបអាពាហ៍ពិហាហ៍ ហើយសមាជិកនៅក្នុងក្រុមគ្រួសារ កើតកូនកើតចៅ ពោលគឺសុខសប្បាយពេញមួយក្រុមគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូបានបន្តឱ្យដឹងទៀតថា ទោះបីជារាសីឡើងក្នុងឆ្នាំនេះក្ដី ប៉ុន្តែរៀងនឿយហត់បន្តិចហើយ នៅក្នុងឆ្នាំ ២០២៣ នេះ ហើយទោះជានឿយហត់បែបនេះ បើមានគេពឹងពាក់ នឹងទៅជួយគេភ្លាមតែម្ដង។ ក្នុងនោះ ចំពោះអ្នកឆ្នាំច ដែលពាក់ព័ន្ធជាមួយបាបចាស់ រកស៊ីមិនសូវឡើង ធ្វើការមិនសូវល្អ ទៅណាមកណាមិនសូវល្អ គួរតែរកជាវសត្វទន្សាយមង្គលប្រាំធាតុ ដាក់នៅលើក្បាលដំណេក នឹងនាំឱ្យអ្នកជួបរឿងល្អៗ មានកម្លាំងមានអំណាច មានបារមីមានភាពប្រក្រតីដូចអ្នកឆ្នាំច មានបុណ្យវាសនាខ្ពស់ដែរ៕