- កម្សាន្ត, ចែករំលែក

ជាអ្នកខេត្តជាមួយគ្នា ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងចំៗពី វណ្ណដា ប្រាប់អ្នកគាំទ្រយ៉ាងភ្ញាក់ផ្អើលថា…(មានវីដេអូ)

មួយរយៈចុងក្រោយនេះ លើបណ្ដាញសង្គមសង្កេតឃើញថាទាំងមហាជនអ្នកគាំទ្រវិស័យចម្រៀង ក៏ដូចជាអ្នកស្នេហាវិស័យបវរកញ្ញា កំពុងចាប់អារម្មណ៍ចំពោះកូនខ្មែរពីររូបគឺលោក វណ្ណដា និង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ហៅ Pichy កំពុងឆក់ទាញចិត្តមហាជនខ្មែរយ៉ាងខ្លាំងឱ្យស្ងើចសរសើរ និង មានមោទកភាពខ្លាំងចំពោះអ្នកទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ តារាកំពុងតែរះទាំងពីរដួងនេះគឺសុទ្ធតែជាអ្នកខេត្តព្រះសីហនុ។ រីឯបច្ចុប្បន្ន មហាជនសង្កេតឃើញថាអ្នកទាំង ២ មិនត្រឹមតែផ្ទុះការគាំទ្រខ្លាំងក្នុងស្រុកនោះទេ តែពួកគេក៏កំពុងឆក់បានក្ដីស្រឡាញ់យ៉ាងខ្លាំងពីមហាជនក្រៅប្រទេស ពិសេសប្រជាជនជាតិថៃផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ វីដេអូ Live របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំលុងពេលកំពុងនិយាយអំពី វណ្ណដា ដែលជាអ្នកខេត្តជាមួយគ្នានោះ ត្រូវបានអ្នកគាំទ្រយកមកបង្ហោះចូលទៅក្នុង TikTok ធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ Pichy បាននិយាយថា នាង និង វណ្ណដា នៅខេត្តដូចគ្នាហើយក៏ស្គាល់គ្នាដែរ ប៉ុន្តែគ្រាន់តែអ្នកទាំងពីរពុំសូវធ្លាប់បានជួបគ្នា។ វត្តីសារ៉ាវឌ្ឍី ក៏បានបន្ថែមដែរថា លោក វណ្ណដា បានចេញពីស្រុកកំណើតមកភ្នំពេញ មុននាងប្រមាណជា ២ ឆ្នាំ ទើបនាងមកតាមក្រោយ៕

សូមចុចត្រង់នេះដើម្បីមើលវីដេអូ