មហាជនច្បាស់ជាបានជ្រាបមកហើយពីជីវិតឯកជនរបស់តារាស្រី គង់ ចាន់ស្រីមុំ ដែលត្រូវបានគេចាត់ទុកថាជាសិល្បការិនីមួយរូបក្នុងប្រទេសកម្ពុជា ដែលមានជីវិតហាយសូរ និង រស់នៅបែបអភិជនយ៉ាងខ្លាំង។
ជារឿយៗ អ្នកនាង គង់ ចាន់ស្រីមុំ ក៏តែងតែចំណាយប្រាក់ជាច្រើនក្នុងការដើរលេងក្រៅប្រទេសផងដែរ ដែលជាហេតុធ្វើឱ្យមហាជនមួយចំនួនលួចច្រណែន និង សរសើរពីជីវិតរបស់តារាស្រីរូបនេះថែមទៀតផង។
ជាក់ស្តែង ក្នុងចុងឆ្នាំ ២០២២ នេះ អ្នកនាង គង់ ចាន់ស្រីមុំ បានចាយលុយធ្វើដំណើរកម្សាន្តទៀតហើយនាចុងឆ្នាំនេះ ដោយនាងបានទៅកាន់ប្រទេសជប៉ុន ដើរលេងកម្សាន្តជាមួយនឹងស្វាមី កូនស្រី និង អ្នកម្តាយ ដើម្បីឆ្លងឆ្នាំថ្មីឆ្នាំសកលខាងមុខនេះ៕