- កម្សាន្ត, ចែករំលែក

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនស្រីទី ២ អ្នកនាង គង់ សុជាតិ មានចំណូលចិត្តជាពិធីការិនីដូចម្តាយ…

មហាជនជាច្រើនធ្លាប់បានជ្រាបមកហើយ មុននឹងរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលនឹងលោក ជា វិបុល ពិធីការិនីល្បីឈ្មោះអ្នកនាង គង់ សុជាតិ ក៏ធ្លាប់មានចំណងបែកបាក់អាពាហ៍ពិពាហ៍ទី ១ ដោយទទួលបានកូនប្រុសស្រីចំនួន ២ រូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាបានសាងចំណងអាពាហ៍ពិពាហ៍ទី ២ នឹងលោក ជា វិបុល តែអតីតស្វាមីរបស់អ្នកនាង គង់ សុជាតិ នៅតែរក្សាមិត្តភាពល្អក្នុងនាមជាអ្នករាប់អានគ្នាបានដូចដើម។ លើសពីនោះ កូនៗស្វាមីមុនរបស់អ្នកនាងក៏គោរពស្រឡាញ់លោក ជា វិបុល ដូចទៅនឹងឪពុកបង្កើតដូចគ្នាដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត គិតមកដល់ពេលនេះកូនស្រីទី ២ របស់អ្នកនាង គង់ សុជាតិ ដោយមានឈ្មោះ Nimo ក៏ពេញរូបពេញរាងយ៉ាងស្រស់សោភាហើយដែរ រីឯចំណេះដឹងរបស់ Nimo ក៏ខ្ពង់ខ្ពស់ដូចគ្នា ដោយកូនស្រីទី ២​ របស់ពិធីការិនីល្បីឈ្មោះខាងលើ ធ្លាប់ទទួលបានមេដាយពីប្រទេសអូស្ត្រាលីថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ អ្នកនាង គង់ សុជាតិ ក៏បានបង្ហើបឱ្យដឹងពីកូនស្រីទី ២ របស់ខ្លួន មានចំណូលចិត្តលើអាជីពជាពិធីការិនីដូចអ្នកនាងដែរ រហូត Nimo បានទៅសិក្សារៀនសូត្រដោយផ្ទាល់ អំឡុងពេលម្តាយធ្វើការថែមទៀតផង។

តាមរយៈការបង្ហោះសាររបស់អ្នកនាង គង់ សុជាតិ បានរៀបរាប់ថា ៖ «លើកទី ១ ដែលបានកូនស្រីសំណព្វមកផ្តល់កម្លាំងចិត្តទាំង ៤ show តែម្តង និង ទទួលយកបទពិសោធថ្មីពីកាងារពិធីករ ដែលគាត់ចូលចិត្ត»៕