កសិករចិនម្នាក់នៅ Qingdao ជីកបានវត្ថុមួយមានរូបរាងចម្លែក ដូចជាយុវតីកំពុងរាំ ហើយត្រូវបានគេចាត់ទុកថាជាសាច់ផ្សិតលីងជឺសុទ្ធដ៏កម្រ (ផ្សិត Taiguozhou) មានតម្លៃថ្លៃជាងមាស ។ផ្សិតនេះមានសាច់ទន់ដូចចាហួយ រាងរៅដូចយុវតីកំពុងរាំ ។ លោក លីវ ដែលជាម្ចាស់វាឲ្យដឹងថាៈ «ខ្ញុំរកឃើញផ្សិតនេះពេលកំពុងកាប់កកាយដីធ្វើចម្ការ» ។
មុននេះ ដីចម្ការរបស់លោក លីវ ច្រើនដាំពោត ប៉ុន្តែ នៅឆ្នាំ ២០១៥ មក ភ្លៀងច្រើនពេក ទើបត្រូវទុកចោល ។ បន្ទាប់ពីសម្រេចចិត្តកែសម្រួលជីវជាតិដី ដើម្បីបង្កបង្កើនផលនៅឆ្នាំនេះ គាត់ក៏ប្រទះឃើញវា ។ ដំបូងលោក លីវ ភ័យខ្លាចយ៉ាងខ្លាំង ហើយរត់ត្របាញ់ជើងពីចម្ការមកផ្ទះវិញ ។ ប៉ុន្តែ ក្រោយពីបានអ្នកភូមិប្រឹក្សាផ្តល់យោបល់ លោកក៏សម្រេចចិត្ត «នាំយកមកផ្ទះ» ។
អ្នកជំនាញចិនបានឲ្យដឹងថា វាជាប្រភេទផ្សិតលីងជឺ «សាច់សុទ្ធ» ហើយមានច្រើនខ្លាំងណាស់ ។ វាមនាប្រសិទ្ធភាពល្អក្នុងការព្យាបាលរបួស បំប៉នសុខភាពរក្សាសម្រស់… ។ល។ ហើយជំនាន់មុន ស្តេចចិនតែងចាត់មនុស្សឲ្យដើរស្វែងរក ។ បច្ចុប្បន្ន តាមប្រព័ន្ធផ្សព្វផ្សាយចិន វាមានតម្លៃថ្លៃជាងមាសទៅទៀត ៕
ប្រភព KSN