- កម្សាន្ត

ភ្ញាក់ផ្អើលពេញឆ្នេរ!! គួស្នេហ៍មួយគូរ ដើរតាមឆ្នេរស្រាប់តែប្រទះឃើញរបស់ចម្លែកមានក្លិនស្អុយទៀតក៏ប្រញាប់រត់ទៅប្រាប់ប៉ូលីសយ៉ាងលឿន…

រឿងហេតុដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតមានឡើងបន្ទាប់ពី គូស្នេហ៍មួយគូដើរលេងតាមមាត់ឆ្នេរ បានប្រទះឃើញដុំយក្សមួយហើយគិតថាដុំថ្ម តែមានក្លិនស្អុយខ្លាំងសាយចេញមក!!!ចូលទៅមើលជិត ក៏ប្រញាប់រត់ទៅរកប៉ូលីសអោយជួយ។

វេបសាយពត៌មានជាច្រើនបានចែករំលែកនូវពត៌មានដ៏ភ្ញាក់ផ្អើលនេះថា មានគូស្នេហ៍មួយគូបានដើរលេងតាមមាត់ឆ្នេរមួយកន្លែងនៅក្នុងទីក្រុងCape Town នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយពួកគាត់ទាំងពីរនាក់បានប្រទះឃើញរបស់ប្លែកចិត្តដែលនៅលើឆ្នេរខ្សាច់ ហើយថែមទាំងមានក្លិនស្អុយអាក្រក់ពេញតែឆ្នេរខ្សាច់។

ដោយមើលពីចម្ងាយគិតថាជាដុំថ្មតែប៉ុណ្ណោះ​ តែផ្ទុយមកវិញ វាជាសាកសពសត្វដែលស្អុយរលួយទៅហើយ។ ពួកគាត់ទាំងពីរបានយកកាមេរ៉ាមកថតរូបភ្លាមៗនោះផងដែរ។ បន្ទាប់មកទៀត ពួកគាត់ទាំងពីរក៏រត់យ៉ាងប្រញាប់ទៅប្រាប់ប៉ូលីសដែលនៅរក្សាឆ្នេរនោះ ដើម្បីអោយជួយមើលគ្នាថាសាកសពសត្វនោះជាសត្វអ្វីអោយប្រាកដ បានជាវាធំហើយវែងយ៉ាងនេះ ហើយមានក្លិនស្អុយអាក្រក់ទៀត។

ទោះបីជាយ៉ាងណាក៏ដោយ សាកសពនេះនៅតែមិនទាន់មាននរណាម្នាក់ប្រាប់បានទេថាវាជាសត្វអ្វី តែវាមិនគួរអោយជឿសោះដែលមកដេកស្លាប់នៅនឹងមាត់ឆ្នេរយ៉ាងម៉េចទៅ។ តើលោកអ្នកគិតថាវាជាសត្វអ្វីទៅ?