ភ្នំពេញ៖ វីដេអូនៃបទថ្មី របស់តារាចម្រៀង វណ្ណ ដា ដែលធ្វើការច្រៀងរ៉េប Free Style ត្រូវបានទម្លាក់លើផេកជាផ្លូវការរបស់លោក ដែលបានធ្វើឲ្យ ហ្វេនៗ មានការចែកចាយវីដេអូជាច្រើននៅលើបណ្តាញសង្គម ទៅនឹងវីដេអូចម្រៀងមួយនេះ។
ទៀតសោត តាមរយៈវីដេអូឃ្លឹបថ្មី ប៉ុន្មានវីនាទី ត្រូវបាន គេលើកឡើងសរសើរទៅនឹង ចង្វាក់ភ្លេង ក៏ដូចជាទំនុកប៉ារ៉ូលជាប់ជួន គួរចង់ស្តាប់ ដែលបានទទួលការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងស្នាដៃថ្មីរបស់លោក។
ជាមួយគ្នានេះដែរ គ្រាន់តែបង្ហោះមិនទាន់បាន ២៤ម៉ោង មានអ្នកទស្សនារាប់សែន បូករួមទៅនឹង ការចុចចូលចិត្ត ក៏ដូចជា ការចែករំលែក ទៅនឹងបទថ្មីរបស់លោក ដោយគេបានលើកឡើងថា ត្រឹមប៉ុន្មានវិនាទី ទាក់ចិត្ត អន្ទងហ្វេនៗយ៉ាងហ្នឹង ចុះទម្រាំពេញមួយបទទៀត មិនដឹងជក់ចិត្ត ចង់ស្តាប់យ៉ាងណានោះទេ៕
ចង់ដឹងទេថា ពីរោះកម្រិតណា សូមទស្សនាវីដេអូខាងក្រោម៖