- ចំណេះដឹង

ឪពុកម្តាយសូមប្រយ័ត្នផង!! នេះហើយលទ្ធផល បណ្តោយឱ្យកូនលេងទូរស័ព្ទតាំងពីអាយុ ១ឆ្នាំ

Dachar Nuysticker Chuayduang ជាឈ្មោះនៅលើហ្វេសប៊ុក បានចែករំលែកបទពិសោធន៍ផ្ទាល់របស់គាត់ដើម្បីព្រមានដល់ឪពុកម្ដាយដទៃទៀតថា កុំឱ្យកូនរបស់ពួកគាត់ប្រើឧបករណ៍អេឡិចត្រូនិកខ្លាំងពេក។

ដូចករណីរបស់ឪពុកជនជាតិថៃនេះផ្ទាល់ គាត់បានចាប់ផ្ដើមអនុញ្ញាតឱ្យកូនស្រីរបស់គាត់ប្រើស្មាតហ្វូន និង iPad ចាប់តាំងពីនាងមានអាយុ ១ ឆ្នាំ។ បន្ទាប់មក កូនស្រីរបស់គាត់បានបង្ហាញសញ្ញាញៀននឹងការប្រើប្រាស់ឧបករណ៍ទាំងនោះ។ ហើយនៅពេលណា Dachar យកទូរស័ព្ទចេញពីដៃរបស់កូនគាត់ នាងខឹងច្រឡោតយ៉ាងខ្លាំង។

ហើយចាប់តាំងពីពេលនោះមក កូនស្រីរបស់គាត់មានបញ្ហាភ្នែក។ Dachar ក៏បានឱ្យវ៉ែនតានាងពាក់ដោយសង្ឃឹមថា វានឹងជួយដោះស្រាយបញ្ហាភ្នែក។ យ៉ាងណាមិញ នៅអាយុ ៤ ឆ្នាំ នាងត្រូវបានវះកាត់ភ្នែក។

វេជ្ជបណ្ឌិតបាននិយាយថា កូនស្រីរបស់គាត់ពិការភ្នែក ឬគេហៅថា “Lazy eyes” នៅពេលដែលភ្នែកមិនដំណើរការជាមួយគ្នា ដែលបណ្តាលឱ្យភ្នែកម្ខាងមើលឃើញ ខណៈដែលភ្នែកម្ខាងទៀតមិនមើលឃើញ។ ជាលទ្ធផល នាងមិនត្រឹមតែពិការភ្នែកម្ខាងនោះទេ ថែមទាំងវៀចភ្នែកទៀតផង។

យ៉ាងណាមិញ ក្មេងស្រីវ័យ ៤ ឆ្នាំរូបនេះបានធ្វើការវះកាត់នៅថ្ងៃទី ៣១ តុលា ហើយការវះកាត់ក៏បានអនុញ្ញាតឱ្យនាងតូចអាចប្រើភ្នែកទាំង២បានធម្មតាវិញ៕