ប្រទេសថៃ៖ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាបណ្តាញសង្គមឥឡូវទូលំទូលាយណាស់ រឿងអ្វីក៏អាចដឹងបានដែរដូចជារឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយនេះអញ្ចឹង។រឿងនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការចែករំលែកតៗគ្នា ឡើងល្បីពេញបណ្តាញសង្គមតែម្តងទាក់ទងទៅនឹងបុរសដើរសំលៀងកាំបិតតាមផ្ទះម្នាក់ ត្រូវបានបុគ្គលិកធនាគារមួយកន្លែងរើងអើងនឹងបានបណ្តេញគាត់ចេញខាងក្រៅ ហើយថែមទាំងពោលពាក្យមើលងាយមើលថោក «អាវមិនអាវខោមិនខោ» ដាក់គាត់ទៀតផង។
ដែលបុរសម្នាក់ឈ្មោះថា Pongpat Sripong អាយុ ៤៧ ឆ្នាំ បានរៀបរាប់ពីដំណើរឿងរ៉ាវនេះទាំងទឹកភ្នែកថា គាត់មានបំណងចង់បើកកុងធនាគាដើម្បីសន្សំលុយចំនួន ២០០០ បាត (៦២ ដុល្លារ) ជាលុយបានមកពីដើរសំលៀងកាំបិតតាមផ្ទះគេរបស់កាត់ គ្រាន់ជាទុនសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនៗ បានរៀនខ្ពង់ខ្ពស់នៅថ្ងៃអនាគត មិនចង់ឲ្យដូចខ្លួនគាត់តៀត ។
ប៉ុន្តែ មិននឹកស្មានថាគ្រានតែគាត់ចូលទៅដល់ភ្លាមនារីជាបុគ្គលិកធនាគារម្នាក់និយាយមើលងាយគាត់ សុទ្ធតែឲ្យគាត់ទៅងូតទឹកឲ្យស្អាតមុននឹងមកទីនេះ ព្រោះពួកគេធុំក្លិនខ្លួនរបស់គាត់ណាស់ ។បុគ្គលិកម្នាក់នោះបាននិយាយទៀតថាពោលពាក្យថា «ប្រសិនអ្នកមិនមានលុយច្រើនទេ ពុំបាច់យកមកផ្ញើនៅធនាគារទេ ព្រោះវារំខានដល់អ្នកដទៃ» នឹងបានហៅឲ្យសន្តិសុខដេញគាត់ចេញក្រៅ ធ្វើឲ្យអ្នកដែលនៅទីនោះសម្តែងនូវក្តីអាណិតអាសូរជាខ្លាំង តែមិនដឹងជួយអីគាត់បាន។