- ចែករំលែក

ចម្លែកណាស់! អាគារខ្ពស់ៗនៅប្រទេសចិនស្រាប់តែមានប្រហោងនៅចន្លោះកណ្តាល តើវាជាសញ្ញាអ្វី?

ថ្មីៗនេះស្រាប់តែមានការបង្ហោះវីដេអូនៅតាមបណ្តាញសង្គមអំពីអាគារខ្ពស់ៗមួយចំនួនដែលគេឃើញមានប្រហោរ ឬប្រឡោះនៅកណ្តាលអាគារ តើគួរឆ្ងល់ដែរឬទេ ថាវាតំណាងអោយអ្វី ហើយវាអាចមានន័យយ៉ាងណាទៅ? ជាការពិតណាស់ គឺវាជាផ្នែកមួយនៃជំនឿរបស់ជនជាតិចិន ដែលគេហៅវាថាជាប្រព័ន្ធ Feng Shei។

ក្នុងនោះដែរ អាគារដែលគេមិនឃើញមានរូបរាង ឬសាងសង់ឡើងដោយមិនមានប្រឡោះ ឬប្រហោងនៅកណ្តាល គឺគេហៅថាជាអាគារដែលមានហេដ្ឋារចនាសម្ព័ន្ធទាប ឬអ្នកស្រុកចិនគេហៅថា Bad Feng Shei។

អាគារដែលមានហេដ្ឋារចនាសម្ព័ន្ធទាប ឬមានហេដ្ឋារចនាសម្ព័ន្ធមិនល្អ គេឃើញមាន អាគារធនាគាររបស់ក្រុមហ៊ុន Bank of China។ អាគារ ក្រុមហ៊ុន Bank of China នេះគឺត្រូវបានទទួលបានការរិះគន់យ៉ាងច្រើនពីសំណាកក្រុមហ៊ុននាៗ អំពីការដែលអាគារនោះមិនមានប្រឡោះកណ្តាល ឬប្រព័ន្ធ Feng Shei។

តាមជំនឿរបស់ប្រទេសចិន ប្រឡោះនៃអាគារទាំងនោះគឺបញ្ជាក់អំពីផ្លូវចេញចូលរបស់សត្វនាគ ដែលជាជំនឿដ៏អស្ចារ្យរបស់ប្រជាជនចិន។ ប្រជាជនចិនជឿថា សត្វនាគគឺជារបស់នាំសំណាង ក៏ដូចជាជោគលាភ ភាពរីកចំរើន និងរាសីល្អៗដល់ពួកគេ។ ដូចច្នេះ បើសិនជាអាគារមិនមានប្រហោងនោះទេ គឺដូចជាធ្វើឡើងបិទផ្លូវសត្វនាគយ៉ាងដូច្នោះដែរ ដែលគេជឿថា នឹងអាចនាំភាពចង្រៃ ឬភាពមិនល្អមកដាក់ក្រុមហ៊ុនរបស់ម្ចាស់អាគារ។ ថ្មីៗផងដែរ ក៏មានអាគារជាច្រើនបានបោះទន់ទុកសម្រាប់កែលំអអាគាររបស់ខ្លួនអោយមានប្រឡោះកណ្តាលឡើងវិញ ដើម្បីជៀសវាងការរិះគន់ និងដើម្បីនាំលាភសំណាង និងភាពរីកចំរើនផ្សេងៗ៕