- ចែករំលែក

អាណិតណាស់! អានហើយស្ទើរគាំងបេះដូង! ម្តាយស្រែកយំពេលឃើញកូនគូររូបប៉ុន្មានសន្លឹកបង្ហាញពីឳពុកមានស្រីថ្មីចោលប្រពន្ធ និងកូនរស់នៅកំព្រា

ម្តាយរបស់ក្មេងតូចម្នាក់ ស្ទើរតែគាំងបេះដូងដោយភាពភ្ញាក់ផ្អើល ក្រោយឃើញគំនូរកូនប៉ុន្មានសន្លឹកបង្ហាញពីស្ថានភាពគ្រួសារ ចាប់តាំងពីកូននេះនៅតូច រស់នៅមិនមានប៉ានៅក្បែរ ខ្វះភាពកក់ក្ដៅ មិនដូចក្មេងដទៃ បង្កឲ្យមានការចាប់អារម្មណ៍ និងរំជួលចិត្តដល់អ្នកលេងបណ្ដាញសង្គមជាច្រើន។

គណនីហ្វេសប៊ុករបស់ម្តាយឈ្មោះ Yuk Lapolin បានសរសេររៀបរាប់ថា «គំនូររបស់ក្មេងតូចម្នាក់នេះខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ពេលឃើញគំនូរនេះ។ នឹកឃើញអីបានមកគូរបែបហ្នឹងលោកកូន»។ តាមរយៈរូបគំនូរ បង្ហាញពីក្មេងនោះកាលខ្លួននៅតូចនៅមានប៉ាឈ្មោះ ហ៊ុយ តែដល់ពេលខ្លួនមានអាយុ ៣ឆ្នាំ ប៉ាមានគ្រួសារថ្មី មានកូនថ្មីហើយ នៅផ្ទះថ្មី ហើយក៏បានសួរសំណួរដោយការគូររូបថា តើប៉ាធ្វើអីចឹងតើសម ឬអត់?

ក្រោយមកគូររូបដាក់ថា ខ្ញុំពីរនាក់ម៉ាក់ ហើយប៉ាមានគ្រួសារថ្មី។រូបភាពទាំងនេះបង្ហាញពីការឈឺចាប់របស់ក្មេងប្រុសតូចម្នាក់ ដែលមនុស្សចាស់មិនបានចាប់អារម្មណ៍ តែក្នុងចិត្តក្មេងបានចាប់យកការឈឺចាប់ ពេលក្មេងដទៃមានប៉ានាំដើរលេង មានប៉ាហៅ ជួយបង្រៀនមេរៀន មានអ្នកថ្នាក់ថ្នម តែខ្លួនឯងមានត្រឹមតែម៉ាក់។

រូបភាពមិននឹកស្មានទាំងនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការហួសចិត្ត និងមានការកោតសរសើរជាខ្លាំង ពេលឃើញក្មេងចេះគិតរឿងមនុស្សចាស់ទាំងនេះ ក្នុងនោះក៏មានមនុស្សជាច្រើនអ្នកបានបញ្ចេញយោបល់ផ្សេងគ្នាថា «ធ្វើជាមនុស្សប្រុសត្រូវមានការទទួលខុសត្រូវមិនមែនមានប្រពន្ធហើយលួចទៅមានអ្នកថ្មីហើយបន្សល់ទុកនូវការឈឺចាប់ឲ្យអ្នកដទៃអីចឹងទេ»។