- ចែករំលែក

តម្លៃសាំងទូទាំងប្រទេស ចុះមកត្រឹមជាង ២ ពាន់រៀលក្នុង ១លីត្រ!

នៅថ្ងៃទី ២ វិច្ឆិកា ២០២០ នេះក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីប្រកាសអំពីតម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ១៥ វិច្ឆកា ២០២០ ។

តាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តម្លៃសាំងធម្មតានឹងចុះមកត្រឹម ២ ៩៥០ រៀលក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតត្រូវចុះមកត្រឹម ២ ៥៥០ រៀលក្នុងមួយលីត្រ ។

បើធៀបកាលពីសប្ដាហ៍តម្លៃប្រេងសាំងធម្មតាក្នុង ១ លីត្រតម្លៃ ៣ ០០០ រៀល ។ ដូច្នេះមានន័យថាតម្លៃសាំងបានចុះ ៥០ រៀល នៅសល់ត្រឹម ២ ៩៥០ រៀលក្នុងមួយលីត្រ ៕

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសដូចខាងក្រោម៖

ប្រភព៖ ប្រជាប្រិយ