យុងដាម (Yongduam) ដែលមានអត្ថន័យថា ភ្នំក្បាលនាគ គឺជាគោលដៅទេសចរណ៍ធម្មជាតិមួយ ដែលកំពុងតែមានការទាក់ទាញសម្រាប់ពលរដ្ឋកូរ៉េ និង អ្នកទេសចរបរទេស នានាដែលបានមកដល់កោះជេជូ ។
រមណីដ្ឋានទេសចរណ៍ធម្មជាតិនេះ ត្រូវបានគេដឹងថា គឺមានទីតាំងស្ថិតនៅ ភាគខាងជើងនៃកោះជេជូ ហើយវាបានកកើតឡើងដោយសំណល់នៃភ្នំភ្លើងចាស់ដែលបានសឹករិចរិល នឹង មានសភាពដូចជាក្បាលនាគ ប្រសិនបើគេមើលវាពីចម្ងាយ ។ ទីនោះគឺមានសភាពមិនខុស ពីភ្នំ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រនោះទេ ប៉ុន្តែលក្ខណៈពិសេសរបស់វា គឺនៅត្រង់សំណឹកដោយធម្មជាតិ មានទឹកសមុទ្រ និងទឹកភ្លៀង ព្រមទាំងអាកាសធាតុផ្សេងៗ នៅលើកោះនោះ គឺធ្វើឲ្យទីនោះ ជាកន្លែងដែលមានទេសភាពស្រស់ស្អាតមួយ ។\
គាត់អាយុ ៥៥ ឆ្នាំហើយ! អាថ៌កំបាំងនៃការរក្សាភាពយុវវ័យ
ទីនោះមានរឿងនិទានច្រើនទាក់ទងនឹងដើមកំណើតរបស់វា ដែលរឿងនិទាននោះ គឺទាក់ ទងនឹងជំនឿ និង រូបរាង របស់វា ដែលស្រដៀងគ្នា នឹងរឿងព្រេងទាក់ទងនឹងទីតាំងរមណីដ្ឋានធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា ដូចជា ភ្នំសំពៅ ភ្នំក្រពើ ភ្នំនាងកង្រី ដែលបណ្តាលឲ្យទីនោះមានរូបរាងដូច្នោះ ។
នៅពេលដែលទៅដល់ទីនោះ ភ្ញៀវទេសចរអាចនឹងធ្វើដំណើរ ដោយមានវត្ថុអនុស្សាវរីយ ផ្សេងៗ ដែលច្នៃប្រឌិតឡើងតាមវប្បធម៌របស់ជនជាតិកូរ៉េ រួមទាំងរស់ជាតិក្រូចឃ្វិចស្រស់ ដែល គេដឹងថា គឺជាផលិតកសិកម្មដ៏ចំបង និង ល្បីល្បាញនៅលើកោះនេះ ។ ក្រៅពីនេះ អ្នកទេសចរ ក៏នឹងអាចឃើញសំពៅបុរាណដ៏ធំមួយ ដែលគេអះអាងថា គឺជាអតីតសំពៅជនបរទេស ទីមួយដែលបានរសាត់អណ្តែតក្រោយពេលដែលជួបព្យុះភ្លៀងនៅសមុទ្រ ។
បន្ទាប់មក អ្នកទេសចរអាចនឹងបន្តដំណើរតាមផ្លូវដែលមានទីតាំងនៅចង្កេះភ្នំ ក្រឡឹងជុំវិញ ទីនោះ មួយជុំ ។ បើទោះបីជាអាកាសធាតុនៅដើមខែ មិថុនា នេះ មានសភាពរាងត្រជាក់បន្តិច ប៉ុន្តែអាចនឹងបែកញើស ដែលអាចចាត់ទុកថា ដំណើរទេសចរណ៍នេះជាសកម្មភាពនៃការហាត់ប្រាញមួយក៏បាន ។ ផ្លូវនៅរមណីដ្ឋាននេះ គឺមានសភាពជាធម្មជាតិដែលកើតឡើងពីសំណឹងទឹករលក និងទឹកភ្លៀង ព្រមទាំងខ្យល់ ។ ហើយក្រៅពីនោះ នៅក្នុងដំណើរនេះ អ្នកទេសចរណ៍ អាចនឹងទទួលទានគ្រឿងសមុទ្រ ជាមិក ជាត្រី ជាខ្យង ដែលអ្នកនេសាទជនជាតិកូរ៉េ នេសាទ ឫ ចាប់បានពីសមុទ្រថ្មីៗ ។ ជារួម អាហារនៅទីនោះ គឺស្រស់ ហើយគេអាចទទួលទានដោយឆៅតាមរបៀបជនជាតិកូរ៉េ លាយ ជាមួយនឹងស្រា បន្តិចបន្តួច ដើម្បីកំដៅ ខ្លួននៅអាកាសធាតុត្រជាក់ ។
បើសិនជាមានពេលវេលា អ្នកទេសចរ ក៏អាចនឹងនេសាទលេងកំសាន្ត ផងដែរ ។ ហើយក៏ អាចគយគន់មើលសកម្មភាពរបស់ស្ត្រី កូរ៉េ ដែលដើររខ្យង រកគ្រឿងសមុទ្រផ្សេងៗ ។ នៅទីនោះ ក៏មានភោជនីយដ្ឋាន គ្រឿងសមុទ្រជាច្រើន និយាយរួម ។ ទីនោះ គឺជាកន្លែងដ៏ប្រពៃមួយ ដែលគេអាចនឹងធ្វើដំណើរទេសចរណ៍ក្រេបទឹកឃ្មុំ ដោយគូស្វាមីភរិយាថ្មោងថ្មីនោះ ទើប នឹងរៀបការណ៍ ជាដើម។
នៅតាមដងផ្លូវ អ្នកទេសចរក៏អាចនឹងគយគន់ ឫ ក៏ចុះថតរូប នៅផ្ការព្រៃដ៏ស្រស់ត្រកាល នៅតាមសងខាងផ្លូវ ទៅ និង ត្រឡប់មករមណីដ្ឋានមួយនេះ ។
គួររំលឹកថា កាលពីចុងខែ ឧសភា ឆ្នាំ២០១៩ ក្រុមអ្នកសារព័ត៌មានអាស៊ាន ដោយរួមទាំងអ្នកសារព័ត៌មានកាសែតរស្មីកម្ពុជា ដែលដឹកនាំដោយមូលនិធិកូរ៉េ ក៏បានទៅលេងកំសាន្តនិងស្វែងយល់នូវសក្តានុពលនៃរមណីដ្ឋានទេសចរណ៍នេះផងដែរ ។
ប្រភព៖ rasmeinews