ម្សិលមិញនេះ នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ គេប្រទះឃើញ ព្រះសង្ឃជាច្រើនអង្គ គង់នៅ វត្តសិរិសាគរ ដូនស្ដើង ក្រៅពីម៉ោងរៀនធម៌ ក៏បាននិមន្ត ដាំដើមឈើ ដាំបន្លែ ថែសួន និងធ្វើស្រែដីវត្ត ដើម្បីទុកជាស្បៀង ព្រមចែកទានផង។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយឈ្មោះ “វត្តសិរិសាគរ ដូនស្ដើង” ក៏បានបញ្ជាក់បន្ថែមទៀតថា៖
“ថ្ងៃនេះ ក្រៅម៉ោងរៀនធម៌!
១ក្រុម ដាំដើមឈើ ដើម្បីជាគម្របនែផែនដី និងបរិស្ថាន
១ក្រុមទៀត ធ្វើស្រែដីវត្ត ទុកដើម្បីពេលដាច់ស្បៀង និងចែកទានផង
១ក្រុមទៀត ដាំបន្លែ ថែសួន ដើម្បីសោភ័ណភាពទីអារាម
១ក្រុមទៀត រៀនភ្លេង និងរបាំ ដើម្បីអភិរក្សមរតកដូនតាយើង
ទីអារាមដូនស្តើងសម្រាប់ព្យាបាលរោគខ្ជិល! ខ្ញុំសូមចែករំលែក នូវសកម្មភាពនេះ ដល់អ្នកគ្រប់គ្នា ពិសេសគឺវត្ត!!!។”។
ក្រោយពីឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើន សម្តែងការកោតសរសើរ និងបង្ហាញក្តីរំភើបយ៉ាងខ្លាំងចំពោះទង្វើរដ៏ប្រពៃរបស់ព្រះសង្ឃ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ៕