- ចែករំលែក

ស្ដេចពស់! ត្រូវងាប់អស់រលីងដោយសារតែការឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី…(មានវីដេអូ)

ឥណ្ឌូនេស៊ី៖ កាលពីពេលកន្លងមកនេះ ប្រជាជននៅក្នុងប្រទេសម៉ាឡេស៊ី និងតាមបណ្ដាប្រទេសមួយចំនួនទៀត កំពុងជួបប្រទះទៅនឹងអ័ព្ទពុល ដែលចេញមកពីការឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ មានសត្វព្រៃជាច្រើនដែលត្រូវជួបគ្រោះថ្នាក់ ជាប់គាំងនៅក្នុងភ្លើង បណ្ដាលឲ្យងាប់យ៉ាងសង្វេគ។

ប្រភពបានឲ្យដឹងថា ក្នុងចំណោមសត្វទាំងអស់ មានសាកសពពស់ថ្លាន់ដ៏ធំមួយក្បាលដែលគេប្រទះឃើញ ត្រូវភ្លើងឆាបឆេះងាប់។ ពស់ថ្លាន់មួយក្បាលនោះគឺជាប្រភេទ ស្ដេចពស់ថ្លាន់ដែលកម្រ និងមានប្រវែង១០ម៉ែត្រ មានអង្គត់ផ្ចិត ២០សង់ទីម៉ែត្រ ដែលអាចលេបសត្វដូចជា គោ និងពពែជាដើម។

ចំពោះភ្លើងឆេះព្រៃនេះ ពស់ជាច្រើនមានទាំងតូចនិងធំ ឆេះខ្លោចងាប់ដោយចំហមាត់ ដែលមើលទៅគួរឲ្យអាណិតអាសូរយ៉ាងខ្លាំង។ សម្រាប់រូបភាពនៃសាកសពពស់ត្រូវបានបង្ហោះពាសពេញបណ្ដាញសង្គម ធ្វើឲ្យមហាជនជាច្រើនមានការសោកស្ដាយសម្រាប់ការបាត់បង់នេះផងដែរ។