ថ្មីៗ ស៊ន សៀវម៉ី ជាកីឡាការិនីតេក្វាន់ដូកម្រិតប្រវត្តិសាស្ដ្ររបស់កម្ពុជា ក្រោយនាងត្រូវបាន ប្រមុខរាជរដ្ឋាភិបាល ប្រសិទ្ធនាមជាវីរកីឡាការិនី បន្ទាប់ពីកញ្ញាកែប្រែប្រវត្តិសាស្ត្រ ដណ្តើមបានមេដាយមាសកីឡាស៊ីហ្គេម
កាលពីឆ្នាំ២០១៤ នៅប្រទេសកូរ៉េ។ នាងក៏ជាកីឡាការិនីកម្ពុជាដំបូង ដែលទទួលបានសិទ្ធចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ នៅប្រេស៊ីល និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។
ដោយឡែកថ្មីៗនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្សត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈចំនួនពីររូប
ក្នុងមាន ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្សត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈ លោកជំទាវ ស៊ន សៀវម៉ី ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ៕