សណ្តែកខៀវ គឺជាសណ្តែកដែលមានសារធាតុចិញ្ចឹមច្រើនណាស់ ដូចនេះហើយវាជាសណ្តែកដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អ មិនមានជំងឺផ្សេងៗមកបៀតបៀនឡើយ។ ក្រោយពេលដែលអ្នកយល់ដឹងរួច ចូលអ្នកបរិភោគវាឲ្យបានច្រើន។តើវាអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក? អត្ថប្រយោជន៍មានដូចខាងក្រោម៖
១) វាអាចជួយបំបាត់ស្នាមអ៊ុចខ្មៅលើមុខអ្នកបាន ដោយគ្រាន់តែអ្នកត្រូវតែបរិភោគសណ្តែកខៀវនេះឲ្យច្រើនទៅបានហើយ។
២) បើអ្នកបរិភោគអាហារដែលធ្វើឲ្យអ្នកពុល អ្នកអាចដាំសណ្តែកខៀវមកផឹកបាន ដោយត្រូវតែដាំទឹកវាឲ្យក្រាស់ នោះវានឹងអាចបន្សាបជាតិពុលទាំងនោះបាន។
៣) បើអ្នកមើលអ្វីមិនច្បាស់ អ្នកអាចយកសំបកនៃសណ្តែកខៀវចំនួន១៥ក្រាមមកដាំទឹកផឹកបាន នោះវានឹងធ្វើឲ្យភ្នែកអ្នកភ្លឺវិញហើយ ថែមទាំងអាចមើលវត្ថុផ្សេងៗបានច្បាស់ទៀតផង។
៤) បើអ្នកមានជំងឺឈឺក្បាល អ្នកអាចយកសណ្តែកខៀវនេះមកធ្វើជាខ្នើយសម្រាប់គេងបាន នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលជាមិនខានឡើយ។
៥) បើអ្នកមានជំងឺរាគរូស និងឈឺពោះ អ្នកអាចយកសណ្តែកខៀវដាំជាមួយម្រេចបាន នោះវានឹងជួយអ្នកឲ្យបាត់នូវអាការៈនេះបានហើយ។
៦) បើអ្នកវិលមុខ ងងឹតភ្នែក អ្នកអាចដាំសណ្តែកខៀវមកបរិភោគបាន នោះវានឹងជួយអ្នកឲ្យមានអារម្មណ៍ធូរស្រាលជាងមុនជាមិនខានឡើយ។
៧) បើស្បែកអ្នករមាស់ អ្នកក៏អាចបរិភោគសណ្តែកខៀវដែរ នោះវានឹងអាចជួយអ្នកឲ្យបាត់នូវអាការៈរមាស់នេះបាន។
៨) គ្រប់គ្រងជាតិស្ករក្នុងឈាម៖ ចាប់ផ្តើមបរិភោគសណ្តែកខៀវពេលនេះ ជំងឺទឹកនោមផ្អែមប្រភេទ ១ ឬ ២ នឹងមិនកើតមានឡើយ ដោយសារតែសណ្តែកខៀវជួយគ្រប់គ្រងមិនឲ្យឡើងខ្ពស់ក្នុងឈាម។
ប្រភព៖ campluz