ប្រទេសវៀតណាម៖អ្នកទាំងអស់គ្នាគួរមានការប្រុងប្រយត្ន័ព្រោះថារឿងរ៉ាវអ្វីក៏អាចកើតមានបានដែរតែមួយពព្រិចភ្នែកប៉ុណ្ណោះ។ដូចជាហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានដឹងថា បានកើតឡើងនៅក្នុងហាងជួសជុល និងលក់ទូរស័ព្ទដៃមួយកន្លែង។យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រឿងអេឡិចត្រូនិចនៅលើតុមួយ ដែលត្រូវបានដោតទៅនឹងហ្វ្រីជាប់នឹងជញ្ជាំង បានបញ្ចេញផ្សែង
និងផ្កាភ្លើងដ៏ខ្លាំងក្លាភ្លាមៗ ធ្វើឲ្យបុគ្គលិកប្រុសម្នាក់ និងថៅកែស្រីហាង រួមទាំអអតិថិជន នាំគ្នារត់ចេញពីក្នុងហាងបាតជើងសព្រាតយ៉ាងលឿន ដើម្បីគេចផុតពីកម្ទេចផ្កាភ្លើងដែលប៉ះទង្គិចដ៏ច្រើន ។ តែទោះបីជាយ៉ាងណា មានតែបុគ្គលិកប្រុសម្នាក់បានធ្វើឲ្យហេតុការណ៍នោះស្ងប់ស្ងាត់ទៅវិញ ហើយពួកគេក៏បានត្រឡប់ចូលមកក្នុងហាងវិញ ដោយពុំទទួលរងរបួសធ្ងន់ធ្ងរនោះទេ ។ចូរអ្នកទាំងអស់គ្នាមានការប្រុងប្រយត្ន័ចំពោះគ្រឿងអគ្គិសនី កុំលែងសើចជាមួយវាឲ្យសោះព្រោះថាអាចបង្កគ្រោះថ្នាក់ដល់អ្នកបាន។