- កម្សាន្ត, ចែករំលែក

ស្ងាត់ៗ អ្នកឧកញ៉ា គិត ម៉េង ធ្វើខួបកំណើតជូន ភរិយា យ៉ាងសាមញ្ញ តែពោរពេញស្នាមញញឹម និងរីករាយណាស់ (មានវីដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង បង្ហោះសារ ដ៏មានន័យ ប៉ុន្មានម៉ាត់ ដែលគ្រប់គ្នា ពិតជាកម្រឃើញ អ្នកឧកញ៉ា រូបនេះ សរសេរបែបនេះណាស់ ជូនភរិយាជាទីស្រឡាញ់របស់ខ្លួន គឺ លោកជំទាវ ម៉ៅ ចំណាន (ស្រី តូចចំណាន)។

ចំណែកកាលពី ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មាននេះ គឺចំថ្ងៃខួបកំណើត របស់ លោកជំទាវ ម៉ៅ ចំណាន ស្រាប់តែគេឃើញ អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យដ៏ផ្អែមល្ហែម ជូនភរិយា របស់ខ្លួន មួយទៀតហើយ ថា “នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេក ប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍ និងអបអរ ថ្ងៃពិសេស របស់ភរិយាដ៏ស្រស់សោភារបស់បង។” ។

 

នៅមិនទាន់អស់ទេ កាន់តែពិសេសថែមទៀតនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំធ្វើកម្មវិធីខួបកំណើត ដ៏តូចមួយ ជាលក្ខណៈគ្រួសារ ជូនភរិយាជាទីស្រឡាញ់របស់ខ្លួនផងដែរ មើលទៅពិតជាពោរពេញដោយ ស្នាមញញឹម និងកក់ក្តៅណាស់ មិនត្រឹមតែប៉ុណ្ណោះទេ ពិសេសបើក្រឡេកទៅមើល តាមរូបភាព និងវីដេអូ បានដឹងថា អ្នកឧកញ៉ា ពិតជាស្រឡាញ់ភរិយាខ្លួន ខ្លាំងប៉ុណ្ណា។

ក្នុងនោះ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Lisa Thom ដែលបានបង្ហោះរូបភាព និងវីដេអូ នៃកម្មវិធីខួបកំណើត លោកជំទាវ ម៉ៅ ចំណាន នេះ បានភ្ជាប់សារខ្លីមួយបន្ថែមថា ៖

“រីករាយថ្ងៃខួបកំណេីតប្អូនស្រី សូមវត្ថុស័ក្តិ​សិទ្ធ ជួយតាមថែរក្សា និងឃុំគ្រងប្អូន អោយជួបតែសុខចំរេីន​ និងរាល់មុខជំនួញ​ បានជោគជ័យ​$$$​ មានសុភមង្គល​ ជាពិសេសសុខភាពល្អ​ សម្រស់កាន់តែស្រស់ស្អាត​ Love You”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ដ៏ពោរពេញដោយអត្ថន័យ និងក្តីសុខ ខាងក្រោមនេះ ទំាងអស់គ្នា ៖