វីដេអូកូនកំលោះ-ក្រមុំមួយគូរាំក្នុងពិធីមង្គលការរបស់ពួកគេក្នុងឱកាសពិធីកាត់នំ បានកំពុងបង្កការចាប់អារម្មណ៍ និងមានការចែករំលែកព្រោងព្រាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលវីដេអូនេះ បានបង្ហាញឲ្យឃើញពីសកម្មភាពកូនកំលោះរាំឱបកូបក្រមុំយ៉ាងស្អិតព្រមជាមួយការប្រើច្រមុះមាត់ថើបគ្នាយ៉ាងស្រើបស្រាលទៀតផង។
តាមរយៈវីដេអូ រយៈពេលជាង២នាទី បានបង្ហាញឲ្យឃើញ ពីទិដ្ឋភាពរបស់កូនកំលោះ និងកូនប្រមុំ១គូរាំឱប និងថើបគ្នាបញ្ជាក់ពីសម្ពន្ធភាពស្នេហាជ្រាលជ្រៅណាស់ចំពោះកូនក្រមុំ ធ្វើឲ្យភ្ញៀវដែលមកចូលរួមនៅទីនោះ អង្គុយមើលចំហមាត់គ្រប់ៗគ្នា។
ឃើញវីដេអូនេះ បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ខ្លាំងព្រោះថា តិចណាស់ដែលមានគូស្នេហ៍ដែលស្រឡាញ់គ្នា និងហ៊ានធ្វើបែបនេះ ចំពោះមុខភ្ញៀវរាប់រយនាក់។ សកម្មភាពនេះបានធ្វើអ្នកខ្លះយល់ថា វាជារឿងដ៏សាមញ្ញទៅហើយ សម្រាប់សង្គមនាពេលបច្ចុប្បន្ន ដោយហេតុថាករណីនេះគ្មានអ្វីចម្លែកឡើយ។