រូបមន្តមួយនេះគឺសាមញ្ញបំផុត ហើយត្រូវបានគេអះអាងថាមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលអាការៈរលាកក្រពះ ឬពោះវៀនធំ បញ្ហាទាំងឡាយណាដែលទាក់ទងនឹងអាស៊ីតក្រពះ និងក្រពះមិនកិន។ក្រៅពីជួយដោះស្រាយបញ្ហារំលាយអាហារ វាក៏សម្បូរទៅដោយវីតាមីនC ដែលធ្វើឱ្យវាផ្តល់ភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ និងបង្កើនការរំលាយអាហារ។
ជារៀងរាល់ព្រឹក ចូរកិនទឹកស្ពៃក្តោបពី ១០០ ទៅ១៥០មីល្លីលីត្រ
ចូរញ៉ាំទឹកមួយប្រភេទនេះនៅពោះទទេ ហើយកុំទាន់ញ៉ាំអ្វីឱ្យសោះនៅរយៈពេលពីរម៉ោងក្រោយ។ ការព្យាបាលនេះត្រូវធ្វើរយៈពេល៤០ថ្ងៃ ហើយនៅពេលបញ្ចប់ហើយ អ្នកនឹងមើលឃើញលទ្ធផលរបស់វាថាអស្ចារ្យប៉ុនណាជាមិនខាន។បើសិនជាអ្នកមិនចូលចិត្តរស់ជាតិរបស់វាទេ អ្នកក៏អាចលាយអំបិលបន្តិចបន្តួចមុននឹងញ៉ាំក៏បានដែរ។សូមបញ្ជាក់ថា ស្ពៃក្តោបក៏ប្រហែលជាមានប្រយោជន៍ដល់ឈាម កាត់បន្ថយកូឡេស្តេរ៉ុល បញ្ចុះសម្ពាធឈាម សម្អាតស្បែក និងសម្រកទម្ងន់ទៀតផង៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
អត្ថប្រយោជន៍ស្ពៃក្តោបចំពោះសុខភាព
ស្ពៃក្តោបគឺជាប្រភេទបន្លែម្យ៉ាង ដែលមានរាងមូល និង ផ្តុំឡើងដោយស្លឹកដែលមានជាច្រើនស្រទាប់ ។ វាមានបីប្រភេទសំខាន់ៗគឺ ស្ពៃក្តោបដែលមានពណ៌ បៃតង,ក្រហម និង សលាយលឿង។ ពណ៌នៃ ស្ពៃក្តោបបៃតង គឺមានពណ៌ចាប់ពី បៃតងស្រាល រហូតដល់បៃតងចាស់ខណៈពេលដែលស្ពៃក្តោប ក្រហម មានស្លឹក ដែលអាចមានពណ៌ក្រហមជាំឬ ស្វាយជាមួយ នឹង សសៃពណ៌សនៅជុំវិញវា។ ស្ពៃ ក្តោបបៃតង និង ក្រហមទាំងពីរនេះ គឺមានស្លឹកម៉ត់រលោង។ ស្លឹករបស់ស្ពៃក្តោបសលាយលឿង គឺហាក់ នឹងអង្កាញ់ជាង និង អាចមានពណ៌លឿងស លាយ បៃតង។
-ស្ពៃក្តោបមានផ្ទុកនូវ សារជាតិ phytonutrients ដែលវាមានដំណើរការ ក្នុងការជួយការពារ រាងកាយពីពួករ៉ាឌី កាល់សេរី ដែលអាចបំផ្លាញដល់ ភ្នាសរបស់កោសិកា។ សារជាតិនេះ ក៏បានជួយ បង្ហាញសញ្ញាដល់ ហ្សែនរបស់យើង ក្នុងការបង្កើននូវ ផលិតផលអង់ស៊ីមរបស់វា ដែលចូលរួមនៅក្នុង ការបន្សាបជាតិពុលនៅក្នុងរាងកាយ។
96%25E1%259F%25A2.jpg” data-original-width=”696″ data-original-height=”390″
-ស្ពៃក្តោបប្រហែលជាអាចជួយបន្ថយ នូវឱកាសនៃកើតមាននូវជំងឺមហារីក ជាពិសេស នៅក្នុងសួត ក្រពះ និង ក្រពេញប្រូស្តាត។
-ស្ពៃក្តោបគឺជាអាហារ ជួយធ្វើអោយសាច់ដុំរឹងមាំ ជាអ្នកសំអាតឈាម និង ជាអ្នកពង្រឹងដល់សុខ ភាពភ្នែករបស់អ្នក។
-ទឹកក្រឡុកស្ពៃក្តោបស្រស់ឆៅ គឺត្រូវបានគេបញ្ជាក់ថា វាអាចជួយព្យាបាលដល់ជំងឺដំបៅក្រពះ ។
-ស្ពៃក្តោបគឺសំបូរទៅដោយសារធាតុដែក និង ស្ពាន់ធ័រ។
-ទឹកនៃស្ពៃក្តោបស្រស់ គឺមានប្រសិទ្ធភាព ក្នុងការព្យាបាលនូវការចម្លងរោគ នៃពពួកផ្សិត (នេះគឺ ដោយសារតែ មានផ្ទុកនូវសារធាតុស្ពាន់ធ័រ) ។
-ស្ពៃក្តោប អាចជួយបន្ទាបនូវ សេរ៉ូមរបស់កូឡេស្តេរ៉ូល។
-ស្ពៃក្តោបមានផ្ទុកនូវ sulforaphane ដែលជាសារជាតិ ដែលអាចបង្កើននូវ ផលិតផលរបស់ សារធាតុប្រឆាំង នឹងប្រតិកម្មអុកស៊ីត និង អង់ស៊ីមដែលជួយដល់ការបន្សាបជាតិពុលនៅក្នុងខ្លួន ។ សារជាតិនេះ មានដំណើរការ ដោយវា បានភ្ញោចដល់ ផលិតផលរបស់ glutathione ដែលវាជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងរាងកាយដើម្បីផលិតបាននូវសមាស ធាតុប្រឆាំងនឹងប្រតិកម្ម អុកស៊ីត ដែលវាមាននាទីក្នុងការ បន្សាបជាតិពុលនៅក្នុងថ្លើម។
-ស្ពៃក្តោបប្រភេទក្រហម មានសារជាតិ phytonutrients ច្រើនជាង ពពួកស្ពៃក្តោបបៃតង។ សារជាតិ វីតាមីនC ដែលមាននៅក្នុងស្ពៃក្តោបក្រហម គឺមានដល់ទៅ ៨ ឬ ៩ដងច្រើនជាង នៅក្នុងពពួក ស្ពៃក្តោបបៃតង។
-ស្ពៃក្តោបក្រហម មានផ្ទុក anthocyanin (ធាតុពណ៌ក្រហម) ដែលវាជាសមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ក្នុងការជួយការពារដល់ កោសិកាខួរក្បាល ដូច្នេះគឺថា វាអាច ជួយអ្នកក្នុងការ បង្ការនូវជំងឺ Alzheimer’s៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**