ចិន៖ ស្ត្រីម្នាក់នាមត្រកូល Jia រស់នៅក្នុងខេត្ត Shangdong បានមើលថែប្ដីពិការអស់រយៈពេល២០ឆ្នាំមកហើយ ចាប់តាំងពីប្ដីរបស់គាត់ជួបឧប្បត្តិហេតុរអិលជើងធ្លាក់ពីលើភ្នំកម្ពស់៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ដែលធ្វើឲ្យប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ និងកម្រើកខ្លួនមិនរួច។អ្នកស្រី Jia បានចំណាយពេលស្ទើរតែពេញមួយថ្ងៃមើលថែប្ដី និងកូនៗ ដែលធ្វើឲ្យគាត់មិនមានពេលចេញទៅរកការងារធ្វើ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារឡើយ។
ដោយទាល់គំនិត គាត់បានសម្រេចចិត្តលែងលះប្ដី និងស្វែងរកបុរសថ្មីម្នាក់ទៀត ដើម្បីជួយសម្រួលបន្ទុក។ ក្រោយពីមានការជ្រុំជ្រែងពីអ្នកជិតខាងរួចមក អ្នកស្រី Jia ត្រូវណែនាំឲ្យស្គាល់បុរសម្នាក់ឈ្មោះថា Li Nan ដែលមានចិត្តល្អ និងស្ម័គ្រចិត្តជួយមើលថែក្រុមគ្រួសារទៀតផង។បើទោះបីជាអ្នកស្រី Jia មានប្ដីថ្មី ក៏គាត់នៅតែគិតថា តួនាទីដ៏ធំគឺត្រូវមើលថែប្ដីដើមឲ្យបានល្អតាមដែលអាចធ្វើទៅបាន។
ប្រភព៖Khmerload