ការអប់រំ

- ការអប់រំ

បាត់លុយ៥ម៉ឺន! ម្ដាយប្រឹងដើររកស្ទើរឆ្កួត ទីបំផុតជួបរឿងនឹកស្មានមិនដល់…

លើលោកកនេះតើមានអ្វីដែលធំជាងក្ដីសស្រឡាញ់របស់ម្ដាយ!នេះជាពាក្យក្នុងចិត្តកូនៗគ្រប់គ្នាដែលរឭកដឹងព្រះគុណរបស់ម្ដាយដែលជាបុគ្គលចាំតែឲ្យដោយមិនរំពឹងផលតបស្នង។ការព្រួយបារម្ភរវាងឪពុកម្ដាយនិងកូនរមែងកើតមានស្របគ្នាជា ញឹកញាប់ដូចជារឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ដែលមានឋានៈជាអ្នកក្រីក្រតាមស្រែចម្ការដោយឪពុកបានស្លាប់ចោលតាំងពីគេអាយុ៣ខខួបហើយម្ដាយរបស់គេប្រកបរបរជាអ្នកស៊ីឈ្នួលបោកសំលៀកបំពាក់ដូច្នេះគេក៏ព្យាយាមដើរការងារឲ្យគេតាំងពីថ្នាក់បឋមដើម្បីជួយសម្រាលភារៈរបស់ម្ដាយនិងទុករៀនខ្លួនឯង។ ក្នុងខណៈដែលកូនប្រុសអាយុ១៨ឆ្នាំគេរៀនពូកែបានចំណាត់ថ្នាក់ល្អគ្រប់មុខនិងបានប្រឡងជាប់ចូលរៀនមហាវិទ្យាល័យយ៉ាងងាយ។ម្ដាយរបស់គេបានលួចទៅលក់ឈាមដើម្បីត្រៀមប្រាក់ឲ្យគេចូលរៀនមហាវិទ្យាល័យ។កូនប្រុសដឹងតែបានត្រឹមតែធ្វើមិនដឹង ព្រោះខ្លាចធ្វើឲ្យម្ដាយកាន់តែខូចចិត្ត។តាមពិតកូនប្រុសផ្ទាល់ក៏បានបិទបាំងម្ដាយដែរពីរឿងដែលគេដើរស៊ីឈ្នួលលីសែងដើរបោះកាសែតរហូតធ្លាប់ខ្យល់គសន្លប់កណ្ដាលថ្នល់ព្រោះចង់សម្រាលបន្ទុករបស់ម្ដាយ។កំឡុងពេលវ៉ាកងឆ្នាំទី២កូនប្រុសបាន ត្រលប់មកផ្ទះសម្លឹងឃើញម្ដាយដែលត្រូវបោកខោអាវដោយដៃក្រោមអាកាសធាតុដ៏ត្រជាក់។ម្ដាយប្រាប់កូនប្រុសថា”ការងារផ្សេងៗត្រូវធ្វើយូរទម្រាំបានលុយមានតែបោកខោអាវនេះហើយដែលល្អបំផុតបោកមួយអាវៗបាន៥០០៛ដែរ។ខោអាវអស់នេះអត់ គគ្រិចទេកូនសុទ្ធតែខោអាវអ្នកមានគេខ្លាចបោកម៉ាស៊ីនទៅខូចខោអាវគេទើបគេយកឲ្យម៉ែបោក”។ ល្ងាចថ្ងៃនោះក្រោយពីហូបបាយល្ងាចរួចម្ដាយក៏និយាយប្រាប់កូនដោយសប្បាយចិត្តថា”កូនហ្អាអាទិត្យនេះម៉ែបោកខោអាវបានលុយ១០ម៉ឺន”។និយាយចប់ម្ដាយក៏ លូកដៃទាញលុយពីហោប៉ៅខោចេញមកប៉ុន្តែឃើញតែក្រដាស៥ម៉ឺនមួយសន្លឹកគត់។គាត់ស្រាប់តែមានទឹកមុខស្លេកស្លាំងព្រមទាំងនិយាយទាំងភ័យថា”ម៉ែបាត់លុយ!ម៉ែបាត់លុយអស់៥ម៉ឺន!”។និយាយចប់ម្ដាយក៏ប្រញាប់ទាញពិលបញ្ចាំងដើរចេញទៅខាងមុខផ្ទះកន្លែងដែលគាត់បោកខោអាវពេល ថ្ងៃ។នៅខាងក្រៅមេឃងងឹតស្លុបម្ដាយបានឆ្លុះពិលរកមើលគ្រប់កន្លែងជុំវិញផ្ទះតែក៏រកមិនឃើញ។”ឬមួយម៉ែធ្វើឲ្យបាត់ពេលយកខោអាវទៅឲ្យគេពេលថ្ងៃមិញ”ម្ដាយរអ៊ូតិចៗ។និយាយមិនទាន់ផុតពីមាត់ផងគាត់ក៏ប្រញាប់ដើរកាន់ពិលទៅផ្ទះម្ចាស់ខោអាវដែលនៅចម្ងាយបីបួនរយម៉ែត្រពីផ្ទះប៉ុន្តែនៅតែរកមិនឃើញ។ លុយ៥ម៉ឺនអាចមិនជាច្រើនប៉ុន្មានឡើយសម្រាប់អ្នកមានលុយប៉ុន្តែលុយចំនួននេះគឺជាលុយដែលអាចចាយបានពេញមួយខែសម្រាប់គាត់និងជាថ្លៃចាយវាយសម្រាប់កូនប្រុសបានមួយខែដូចគ្នា។កូនប្រុសដើរពីក្រោយតាមម្ដាយទាំងអួលដើមកនិង គិតក្នុងចិត្តថា”នេះជាលុយដែលម៉ែត្រូវបោកខោអាវ១០០សម្រាប់ទើបបានមក”។គេគិតបណ្ដើរយកដៃជូតទឹកភ្នែកបណ្ដើរ។ក្រោយម្ដាយប្រឹងដើររកចុះឡើងៗបែបនេះពីរបីត្រលប់កូនប្រុសក៏និយាយថា”ម៉ែមិនបាច់រកទៀតទេចាំស្អែកកូននឹងជួយរកឲ្យ មេឃងងឹតដូច្នេះរកអីក៏មិនឃើញដែរ”។ម្ដាយក៏ព្រមចូលផ្ទះសម្រាន្ត។នៅយប់នោះកូនប្រុសបានលួកយកលុយដែលម្ដាយទើបតែឲ្យគេ៥ម៉ឺនជាលុយចាយប្រចាំខែរបស់គេយកទៅដាក់នៅស្នួរខោអាវខាងក្រោយផ្ទះ។នេះជាវិធីតែមួយគត់ដែលគេគិតឃើញដើម្បីឲ្យម្ដាយរបស់គេបាត់ព្រួយបារម្ភ។ លុះដល់ព្រឹកឡើងកូនប្រុសក៏បានឮសំឡេងម្ដាយស្រែកប្រាប់ថា”កូនម៉ែម៉ែរកលុយឃើញហើយ!”គេភ្ញាក់ឡើងទាំងដឹងថាលុយនោះជាលុយអ្វី។គេធ្វើជាសប្បាយចិត្តជាមួយម្ដាយនិងនិយាយថា”ឃើញទេម៉ែម៉ែជាមនុស្សល្អទេវតាតាមឃុំគ្រងម៉ែលោកប្រាកដជាទុកលុយឲ្យម៉ែមិនឲ្យបាត់ទេ”។ “បានមកវិញម៉ែសប្បាយចិត្តហើយតែលុយ៥ម៉ឺននេះម៉ែឲ្យឯងថែមចាត់ទុកថាលុយម៉ែបាត់ហើយទៅចុះយកទៅទិញម្ហូបឆ្ងាញ់ៗហូបខ្លះទៅកូនម៉ែឥលូវស្គមខ្លាំងណាស់”។ម្ដាយយកលុយ៥ម៉ឺននោះដាក់ក្នុងដៃរបស់កូនហើយក៏ទាញគេមកឱប។ទឹកភ្នែកកូនប្រុសហូរមក ម្ដងទៀតនិងនិយាយថា”ម៉ែម៉ែឲ្យកូន៥ម៉ឺនម្សិលមិញរួចហើយម៉ែឲ្យខ្ញុំ៥ម៉ឺនទៀតវាច្រើនពេកហើយហើយចុះម៉ែបានលុយឯណាទុកប្រើ?”។”កូនល្ងង់ម៉ែបោកខោអាវតែប៉ុន្មានថ្ងៃទៀតក៏បាន៥ម៉ឺនហើយមិនបាច់បារម្ភពីម៉ែទេកូនឯងខំប្រឹងតែរៀនទៅ”ម្ដាយប្រាប់កូនប្រុស។កូនប្រុសក៏ឱបម្ដាយដោយក្ដីស្រឡាញ់និងគោរពម្ដងទៀតចំពោះអ្នកម្ដាយដែលមិនធ្លាប់បារម្ភសូម្បីតែខ្លួនឯង។ ពេលកូនប្រុសរៀនចប់ក៏បានទទួលការងារនៅក្រុមហ៊ុនធំមួយ។ក្រោយធ្វើការបានមួយឆ្នាំថៅកែបានអនុញ្ញាតឲ្យគេស្នាក់នៅបន្ទប់ទំនេរមួយក្បែអគារក្រុមហ៊ុន។គេក៏បានទៅទទួលម្ដាយមកនៅជាមួយ។ចាប់ពីថ្ងៃនោះមកម្ដាយរបស់គេក៏មិនបាច់ត្រូវបោកខោអាវតទៀតឡើយ។លុយក្រដាស៥ម៉ឺននោះគេបានយកមកអ៊ុតក្របបិទលើជញ្ជាំងព្រោះមិនហ៊ានចាយលុយដែលស្ទើរតែជាជីវិតម្ដាយរបស់គេនៅយប់នោះហើយក៏ប្ដេជ្ញាថានឹងមើលថែជីវិតម្ដាយរបស់គេយ៉ាងអស់ពីចិត្ត។លុយ៥ម៉ឺននោះគឺជាក្ដីស្រឡាញ់គឺជាកម្លាំងចិត្តនិងជាគ្រប់យ៉ាងដែលម្ដាយគេឲ្យមកគេ។ ល្ងាចថ្ងៃមួយកូនប្រុសបាននិយាយដល់រឿងលុយ៥ម៉ឺននោះ។គេបានចង្អុលទៅលុយលើជញ្ជាំងនោះនិយាយថា”ម៉ែមើលចុះលុយ៥ម៉ឺនរៀលដែលម៉ែបានឲ្យនៅយប់នោះពេលនេះវានៅតែនៅជាមួយយើងក្នុងផ្ទះថ្មីនេះសំណាងល្អណាស់ដែលម៉ែរកវាឃើញវិញ”។ម្ដាយក៏តបទៅវិញ”កូនល្ងង់អើយគិតថាម៉ែមិនដឹងយ៉ាងម៉េចថាលុយនេះជាលុយដែលម៉ែឲ្យឯងព្រោះលុយដែលបាត់មិនមែនក្រដាស៥ម៉ឺនទេម៉ែចាំលុយរបស់ម៉ែបាន”។កូនប្រុសសម្លឹងមើលម្ដាយដោយមិនជឿអ្វីដោយខ្លួនបានឮ។”ម៉ែដឹងថាកូនចង់ឲ្យម៉ែធូរចិត្តកូនស្រឡាញ់ម៉ែដល់ថ្នាក់នេះម៉ែមិនគួរធ្វើឲ្យកូនពិបាកចិត្តទៀតទេទើបម៉ែធ្វើជារំភើបចិត្តដែលរកលុយឃើញកូនម្ដាយម្ដាយអរគុណទឹកចិត្តកូន”។កូនប្រុសឱបម្ដាយម្ដងទៀតដោយមិនធ្លាប់គិតពីមុនមកឡើយថាអ្វីដែលគេធ្វើដើម្បីម្ដាយនៅថ្ងៃនោះការពិតម្ដាយរបស់គេទៅវិញទេដែលបានធ្វើដើម្បីគេដោយគេមិនបានដឹងទាល់តែសោះ៕

- ការអប់រំ

គួរឲ្យអាសូរណាស់! នារីម្នាក់ខំលេបថ្នាំពន្យារជំងឺអេដស៍អស់១២ឆ្នាំចុងក្រោយទើបដឹងថា

នារី​ដ៏​ស្រស់សោភា​ម្នាក់ បានធ្វើឲ្យមនុស្សគ្រប់គ្នាមានការអាណិតអាសូរជាពន់ពេក នៅពេលបានដឹងពីរឿងរ៉ាវដ៏កំសត់របស់នាង ដែលនាងត្រូវស្ថិត​ក្រោម​ការ​រើសអើងពីអ្នកផង ​អស់​រយៈ​ពេល ១២ ​ឆ្នាំ ដោយសារលទ្ធផល​ធ្វើតេស្តឈាមដ៏ហួសចិត្ត កាលពីនាងមាន​អាយុ ៨ ​ឆ្នាំ បង្ហាញ​ថា​នាង​បាន​ឆ្លង​មេរោគ​អេដស៍ (HIV) ។ ប៉ុន្តែ​ពេល​នេះ​ នាង​បាន​រួច​ផុត​ពី​ជីវិតដ៏សែនឈឺចាប់នេះ​ហើយ ក្រោយ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កាកបាទក្រហម​ថៃ ធ្វើ​តេស្ត​ឡើង​វិញ បង្ហាញ​ថា​គ្មាន​មេរោគ​កំណាច​នេះ​ក្នុង​​ខ្លួន​ឡើយ ។…

Read More

- ការអប់រំ

មិនឃើញកូនមកលេងអស់រយៈពេលជាងពីរឆ្នាំ ទើបសម្រេចចិត្ត​​​ ចូលទៅក្នុងទីក្រុងដើម្បីជួបកូន! កូនទី ១ធ្វើជាមិនស្គាល់ ទៅរកកូនទី២មានរឿងអស្ចារ្យមួយកើតឡើង….

គេហទំព័របរទេសមានការចែករំលែករឿងរ៉ាវនៃក្នុងគ្រួសាររបស់ លោកម៉ា​បានធ្វើដំណើរ​ចូលទៅក្នុងទីក្រុងនៅពេលព្រឹកព្រលឹមនេះដោយសារតែគាត់មិនបានឃើញកូនប្រុសរបស់គាត់អស់រយៈពេលជាងពីរឆ្នាំ។ លោកបានទទួលដំណឹងថា៖កូនប្រុសទី១របស់លោកជាមន្រ្តីរាជការ និងមានមិត្តស្រីជាកូនស្រីប្រធានក្រុមហ៊ុន។ចំនែកកូនប្រុសទី២ មិនមានការងារធ្វើធំដំទេ គ្រាន់តែបើកហាងលក់អាហារតូចតាចប៉ុណ្ណោះ។សាច់រឿងរបស់លោកម៉ាដូចខាងក្រោម៖ អស់រយះពេលពីរឆ្នាំកន្លងមកហើយដែលគាត់មិនបានលឺដំណឹងអាអ្វីសោះពីកូនរបស់កូនរបស់គាត់។ណាមួួយគាត់មានការងាររវល់ក្នុងកសិដ្ឋានរបស់គាត់។ ដោយសារ គាត់នឹកកូនរបស់ខ្លាំងពេក ទើបសំរេចចិត្តចូលមកដល់ទីក្រុងដោយខ្លួនឯង ដើម្បីសួរសុខទុកកូនទំាងពីរនាក់។ដំបូងគាត់បានមករកជួបកូនប្រុសច្បង ដោយឈរ​នៅការិយាល័យរបស់កូនរបស់គាត់ រហូតដល់ពេលសម្រាកអាហារថ្ងៃត្រង់ គាត់​បានឃើញកូនប្រុសរបស់គាត់ដើរចេញពីការិយាល័យនោះ រួមជាមួយនឹងមិត្តរួមការងារ។ កូនប្រុសស្លៀកឈុតខ្មៅ ស្ត្រីម្នាក់ដែលមានរូបរាងស្អាតដើរជាមួួយ​ ភ្លាមនោះ​ដោយសារក្តីនឹក​រលឹកខ្លាំងពេក គាត់បានដើរយ៉ាងលឿនសំដៅរកកូនប្រុសច្បងក្នុងសម្លៀកបំពាក់រហែក​​ហើយព្យួរថង់ចាស់ មិត្តស្រីជាកូនច្បងបាននិយាយ«តើគាត់ជានរណាម៉េចស្គាល់បងចឹង?”ខណះពេលនោះកូនប្រុសច្បងមានអារម្មណ៏ខ្មាស់អៀនដោយដោយឃើញឪពុកក្នុងសភាពបែបនេះ…

Read More

- ការអប់រំ

ជ្រុលជ្រួស​រៀប​ការ​នឹង​នារី​ខារ៉ាអូខេ មិន​ស្មាន​ជីវិត​ក្រោយ​រៀបការ​ប្រែ​ក្លាយ​ជា​យ៉ាង​នេះ

កើត​មក​ជា​មនុស្ស​ប្រុស ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​មាន​ភាព​អត់ធ្មត់​​ជាមួយ​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន​។ ក្រោយ​រៀប​ការ​​មិន​បាន​កន្លះ​ឆ្នាំ គ្មាន​ថ្ងៃ​ណាមួយ​ដែល​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​នោះ​ឡើយ។ ខ្ញុំ​តែង​ស្ដាយ​ក្រោយ​ដែល​​ខ្ញុំ​ស្រវឹង​ហើយ​ធ្វើ​ខុស​រហូត​ត្រូវ​មក​រៀបការ​ជាមួយ​នាង។ នាង​មាន​ឈ្មោះ​ថា អ៊ីង ជា​នារី​បម្រើ​ស្រាបៀ​នៅ​ខារ៉ាអូខេ។ នៅ​ថ្ងៃ​នោះ​ខ្ញុំ​​បាន​ទៅ​ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ​ដែល​រៀន​ជាមួយ​គ្នា​នៅ​មហាវិទ្យាល័យ។ ពួក​យើង​មាន​គ្នា​ ៦នាក់ ទៅ​ច្រៀង​ខារ៉ាអូខេ​ជាមួយ​គ្នា ប៉ុន្តែ​មាន​នារី​កំដរ​តែ​៣​នាក់​ប៉ុណ្ណោះ។ ចៃដន្យ​មិត្ត​ខ្ញុំ​៣​នាក់​មាន​គ្រួសារ​រួច​ហើយ ដូច្នេះ​ក៏​ឲ្យ​នារី​ៗ​ទាំង​នោះ​មក​បម្រើ​ពួក​ខ្ញុំ។ អ៊ីង គឺ​ជា​​អ្នក​អង្គុយ​កំដរ​ខ្ញុំ។ មុខ​មាត់​នាង​មិន​សូវ​ជា​ស្អាត​ទេ ប៉ុន្តែ​រាង​នាង​ពិត​ជាសិចស៊ី។ ឃើញ​ភ្នែក​របស់​នាង​ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច…

Read More

- ការអប់រំ

ទើបសម្រាលកូនថ្មីៗ ប្រើប្រពន្ធធ្វើកិច្ចការផ្ទះមិនរើសមុខ ពេលជួបរឿងអកុសល១ទើបស្ដាយក្រោយ

លី​សា មាន​អាយុ ២៥​ឆ្នាំ ​រស់​នៅ​ប្រទេស​ចិន ទើប​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​ចាស់ទុំ​ផ្សំផ្គុំ​ និង​ជា​បុរស​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​ទេ។ ពេល​រៀបការ​រួច​ប្ដី​បាន​បបួល​ប្រពន្ធ​ឲ្យទៅ​រស់នៅ​ជាមួយខាង​គ្រួសារ​គាត់។ ប៉ុន្មាន​ខែ​ក្រោយ​មក នាង​មាន​ផ្ទៃពោះ និង​សម្រាល​បាន​កូនស្រី​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​។​​បន្ទាប់​ពី​សម្រាលកូន​នៅ​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ផ្ដល់​គ្រឿង​ជំនួយ​សុខភាព និង​ជីវជាតិ​បំប៉ន​ជាច្រើន​ដើម្បីឲ្យ លី​សា ឆាប់​មាន​កម្លាំងកំហែង​ឡើងវិញ អាង​មាន​ទឹកដោះ​បំបៅកូន​។ គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ លី​សា បន្ត​ស្នាក់​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​ក្នុង​មន្ទីរពេទ្យ ព្រោះ​នាង​នៅ​ខ្សោយ ហើយ​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ​។​…

Read More

- ការអប់រំ

ទឹកចិត្តប្រពន្ធ សុខចិត្តស្វែងរកបុរសថ្មីរៀបការជាមួយ ដើម្បីមានប្រាក់បន្ដមើលថែប្ដីពិការ

ចិន៖ ស្ត្រីម្នាក់នាមត្រកូល Jia រស់នៅក្នុងខេត្ត Shangdong បានមើលថែប្ដីពិការអស់រយៈ​ពេល២០ឆ្នាំមកហើយ ចាប់តាំងពីប្ដីរបស់គាត់ជួបឧប្បត្តិហេតុរអិលជើងធ្លាក់ពីលើភ្នំកម្ពស់៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ដែលធ្វើឲ្យប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ និងកម្រើកខ្លួនមិនរួច។អ្នកស្រី Jia បានចំណាយពេលស្ទើរតែពេញមួយថ្ងៃមើលថែប្ដី និងកូនៗ ដែលធ្វើឲ្យគាត់មិនមានពេលចេញទៅរកការងារធ្វើ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារឡើយ។ ដោយទាល់គំនិត គាត់បានសម្រេចចិត្តលែងលះប្ដី និងស្វែងរកបុរសថ្មីម្នាក់ទៀត ដើម្បីជួយសម្រួលបន្ទុក។ ក្រោយពីមានការជ្រុំជ្រែងពីអ្នកជិតខាងរួចមក…

Read More

- ការអប់រំ

ឡាន​ធ្លាក់ចុះ​ជង្ហុក​ដោយ​ចៃដន្យ​ប៉ះ​ចំ​ផ្នូរ​បុរាណ​ដ៏​មាន​…​តម្លៃ​! ពិត​ជា​ក្នុង​គ្រោះ​មាន​…​សំណាង​មែន​!

សមត្ថកិច្ច​ប្រទេស​នេះ​ក៏​ទើប​ប្រកាស​ពី​ផ្នូរ​បុរាណ​ដែល​កសិករ​ម្នាក់​រស់​នៅ​ភាគ​អាគ្នេយ៍​កោះ Crete បាន​រកឃើញ​មាន​អាយុកាល​ដល់​ទៅ ៣៤០០​ឆ្នាំ ពោល​គឺ​ចន្លោះ​ឆ្នាំ ១៤០០-១២០០ មុន​គ្រិស្ត​រាជ អំឡុង​អារយ្យធម៌ Minoan ។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យដឹងថា ៖ ពិត​ជា​គួរឲ្យ​អស់សំណើច គ្រា​កសិករ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ រូបនោះ​បាន​ប៉ង​ចត​រថយន្ត​នៅ​ក្រោម​ដើម​អូ​លីវ​ធំ​មួយ​ក្នុង​សួនឲ្យ​វា​ត្រជាក់ ក៏​ស្រាប់តែ​… ដី​បាក់​ស្រុតចុះ​តែម្តង ។ បន្ទាប់​ពី​ប្រឹងប្រែង​ទាញ​រថយន្ត​ឡើង ស្រាប់តែ​ឃើញ​…​ម្ឈូស​មួយចំនួន​ធ្វើ​អី​ពី​សេ​រ៉ា​មិក…

Read More